អភិបាល​ខេត្តស្វាយរៀង​ អញ្ជេីញចូលរួមក្នុងកិច្ចប្រជុំជាមួយ គណៈកម្មការទី១០​ នៃព្រឹទ្ធសភា​ ដេីម្បីសិក្សាស្វែងយល់អំពីវឌ្ឍនភាព និងបញ្ហាប្រឈម នៃការអភិវឌ្ឍមូលដ្ឋាន ការអនុវត្តច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ និងការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ​
August 12, 2020 អ្នកទស្សនា :

      នារសៀលថ្ងៃអង្គារ ទី១១​ ខែសីហា​ ឆ្នាំ២០២០នេះ​ នៅសាលប្រជុំនន្ទី អគារ ខ សាលាខេត្ត ឯកឧត្តម​ ម៉ែន​ វិបុល​ អភិបាល​ នៃគណៈអភិបាល​ខេត្តស្វាយរៀង​ បានអញ្ជេីញចូលរួមក្នុងកិច្ចប្រជុំជាមួយគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ (គណៈកម្មការទី១០​) នៃព្រឹទ្ធសភា​ ដឹកនាំដោយឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការ ដេីម្បីសិក្សាស្វែងយល់អំពីវឌ្ឍនភាព និងបញ្ហាប្រឈម នៃការអភិវឌ្ឍមូលដ្ឋាន ការអនុវត្តច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ និងការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ​។

      អញ្ជេីញចូលរួមក្នុងកិច្ចប្រជុំនេះរួមមាន ប្រតិភូគណៈកម្មការទី១០ព្រឹទ្ធសភា​ ឯកឧត្តម​អភិបាលរងខេត្ត​ លោកនាយករដ្ឋបាលសាលាខេត្ត​ លោកស្នងការនគរបាលខេត្ត​ លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត​ លោកមេបញ្ជាការរងប្រ​តិបត្តិការសឹករងខេត្ត​ លោកប្រធានមន្ទីរពាក់ព័ន្ធនានាជុំវិញខេត្ត និងលោក​ លោកស្រីនាយកទីចាត់ការ/អង្គភាពចំណុះសាលាខេត្ត​។

      មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម ម៉ែន​ វិបុល​ អភិបាលខេត្ត​ បានថ្លែងនូវការអរគុណគណៈកម្មការទី១០ នៃព្រឹទ្ធសភាចំពោះការឆ្លៀតពេលដ៏មមាញឹកអញ្ជើញចុះមកស្វែងយល់អំពីប្រសិទ្ធភាព ប្រសិទ្ធផល និងបញ្ហាប្រឈមនានាជុំវិញការអភិវឌ្ឍមូលដ្ឋាន ពិសេសការអនុវត្តច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ និងការងារវិមជ្ឈការ​ វិសហមជ្ឈការ​ នាពេលនេះ។ ក្នុងនោះ​ឯកឧត្តមអភិបាលខេត្ត ក៏បានជម្រាបជូនគណៈប្រតិភូអំពីស្ថានភាពភូមិសាស្រ្ត ប្រជាសាស្ត្រ ការអភិឌ្ឍ​ វឌ្ឍនភាព​ នៃការអនុវត្តច្បាប់ ការផ្តល់សេវារដ្ឋបាល និងការបង្ការទប់ស្តាប់ការរីករាលដាលនៃជំងឺកូវីដ១៩​ ព្រមទាំងរំលេចនូវបញ្ហាប្រឈមមួយចំនួនផងដែរ។

      បន្ទាប់ពីបានស្តាប់នូវប្រសាសន៍ស្វាគមន៍របស់ឯកឧត្តមអភិបាលខេត្តរួចមក ឯកឧត្តម ម៉ម ប៊ុននាង បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍរីកចម្រើនគួរឱ្យកត់សម្គាល់​ក្នុងអាណត្តិដឹកនាំរបស់ឯកឧត្តមអភិបាលខេត្ត ដែលឆ្លុះបញ្ចាំងឱ្យឃើញថា មានសន្តិភាព ទើបមានការអភិវឌ្ឍរីកចម្រើន​ ភាពរីកចម្រើននេះ ហេីយ​ គឺអាស្រ័យដោយមានការដឹកនាំដ៏ត្រឹមត្រូវ និងប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី និងដោយមានការចូលរួមអនុវត្តប្រកបដោយការយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តមអភិបាលខេត្ត ក៏ដូចជារដ្ឋបាលខេត្តស្វាយរៀងទាំងមូល។

      ឯកឧត្តមប្រធានគណៈកម្មការទី១០ បានបញ្ជាក់ថា មន្ត្រីទាំងអស់ត្រូវនៅឱ្យឆ្ងាយពីអំពើពុករលួយ ហើយបង្ខិតសេវាសាធារណៈឱ្យកាន់តែកៀកជិតប្រជាពលរដ្ឋ កាន់តែឆ្លើយតបនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ និងត្រូវចូលរួមធ្វើការដោះស្រាយបញ្ហាប្រឈមនានា ដែលកើតមានឡើងឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។

      ឯកឧត្តមបន្តថា​ លទ្ធផលនៃអង្គប្រជុំនាពេលនេះ​ គណៈប្រតិភូគណៈកម្មការទី១០ព្រឹទ្ធសភា នឹងនាំយកទៅរាយការណ៍ជូនគណៈកម្មាធិការអចិន្ត្រៃយ៍ និងអង្គព្រឹទ្ធសភា ព្រមទាំងក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីជូនជ្រាប និងចាត់វិធានការដោះស្រាយ ចំពោះសំណើ និងបញ្ហាប្រឈមនានារបស់ខេត្តស្វាយរៀង៕

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ