អភិបាលខេត្តសៀមរាប អញ្ជើញចុះពិនិត្យ និងណែនាំអាជ្ញាធរ និងប្រជាពលរដ្ឋឲ្យចូលរួមបំបាត់ជម្រកមូសខ្លាក្នុងក្រុងសៀមរាប
August 12, 2020 អ្នកទស្សនា :

      នារសៀលថ្ងៃចន្ទ ទី១០ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានដឹកនាំក្រុមការងារចុះពិនិត្យទីតាំងមួយកន្លែងក្នុងក្រុងសៀមរាប ដើម្បីធ្វើការបាញ់ថ្នាំ និងបំផ្លាញជម្រកមូសខ្លា បន្ទាប់មានការរីករាលដាលនូវជម្ងឺគ្រុនឈីក និងគ្រុនឈាម ដែលអាចឆ្លងតាមរយៈនៃមូសខ្លាញីខាំ។ ក្នុងការចុះពិនិត្យនេះដែរ ក៏មានការចូលរួមពីស្នងការនគរបាលខេត្ត លោកប្រធានមន្ទីរសុខាភិបាល និងមន្ទីរ-អង្គភាព ពាក់ព័ន្ធមួយចំនួនផងដែរ។

      ជាមួយគ្នានោះដែរ ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់មន្ត្រីជំនាញទាំងអស់ចុះបាញ់ថ្នាំមូសតាមកន្លែងសំខាន់ ព្រមទាំងចែកថ្នាំអាល់បែត និងផ្សព្វផ្សាយ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមប្រុងប្រយ័ត្នខ្ពស់ ចំពោះការផ្ទុះឡើងវិញនូវជម្ងឺគ្រុនឈីក និងគ្រុនឈាមនេះ ដោយត្រូវចូលរួមសហការអនុវត្តនូវវិធានការបំបាត់ជម្រកមូសខ្លា សម្អាត អនាម័យបិរស្ថានតាមផ្ទះ គេងក្នុងមុង និង បើមានបញ្ហាសុខភាព ត្រូវប្រញាប់ទៅទទួលយកសេវាពិនិត្យ និងព្យាបាលនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតខ្លួនបំផុត។

      ក្នុងនោះដែរ រដ្ឋបាលខេត្តសៀមរាប ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ អោយអនុវត្ត សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្ត ស្តីពីការពង្រឹងការអនុវត្តវិធានការការពារតាមគោលការណ៍របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដើម្បីកាត់បន្ថយហានិភ័យនៃការរាលត្បាតជំងឺកូវីដ១៩ ក្នុងអំឡុងពេលឈប់សម្រាក៕

ប្រភព៖ រដ្ឋបាលខេត្តសៀមរាប

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ