រដ្ឋបាលខេត្តឧត្តរមានជ័យ ទទួលបានអំណោយរថយន្តសង្រ្គោះបន្ទាន់មួយគ្រឿង ពីអភិបាលខេត្តសុរិន្ទ នៃព្រះរាជាណាចក្រថៃ
August 12, 2020 អ្នកទស្សនា :

      ឯកឧត្ដម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ និងឯកឧត្ដម ស៉ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០នេះ រួមជាមួយថ្នាក់ដឹកនាំ ប្រធានមន្ទីរ អង្គភាពជំវិញខេត្ត បានទទួលអំណោយរថយន្តសង្រ្គោះបន្ទាន់មួយគ្រឿង ពីអភិបាលខេត្តសុរិន្ទ នៅច្រកព្រំដែនអន្តរជាតិអូរស្មាច់ ស្ថិតក្នុងសង្កាត់អូរស្មាច់ ក្រុងសំរោង។

      នៅក្នុងឱកាសនោះ ឯកឧត្ដម ប៉ែន កុសល្យ បានថ្លែងនូវការអរគុណចំពោះរាជរដ្ឋាភិបាលថៃ ពិសេ អភិបាលខេត្តសុរិន្ទ ដែលជាខេត្តជាប់ព្រំដែនជាមួយខេត្តឧត្តរមានជ័យ នៃប្រទេសកម្ពុជា ដែលជានិច្ចជាកាលតែងធ្វើការសហការគ្នាបានយ៉ាងល្អប្រសើរ ស្របតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល នៃប្រទេសទាំង២។

      ឯកឧត្ដមអភិបាលខេត្ត បានថ្លែងបញ្ជាក់ថា រថយន្តសង្រ្គោះបន្ទាន់មួយគ្រឿង ដែលជាអំណោយរបស់រដ្ឋបាលខេត្តសុរិន្ទនៃប្រទេសថៃនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់បម្រើឲ្យការងារដឹកជញ្ជូន ការបញ្ជូនអ្នកជំងឺទៅកាន់មន្ទីរពេទ្យបានទាន់ពេលវេលា។

      ជាមួយនោះ ឯកឧត្ដមអភិបាលខេត្តបានណែនាំឲ្យមន្ត្រីសុខាភិបាលខេត្តឧត្តរមានជ័យ ត្រូវថែរក្សារថយន្តនេះឲ្យបានល្អ ដើម្បីជាប្រយោជន៍ឲ្យអោយការប្រើប្រាស់បានយូរអង្វែង៕

ប្រភព៖ រដ្ឋបាលខេត្តឧត្តរមានជ័យ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ