ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ប្រគល់ផ្ទះចំនួន៤ខ្នង និងផ្តល់អំណោយជូនដល់ចាស់ជរាគ្មានទីពឹង ចំនួន៤ទីតាំងផ្សេងគ្នា នៅស្រុកចំនួនបី
August 11, 2020 អ្នកទស្សនា :

      (រដ្ឋបាលខេត្តកំពង់ធំ)៖ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ និងសហការី បានប្រគល់ផ្ទះថ្មីចំនួន៤ខ្នង ដែលទើបសាងសង់រួច មានទំហំ៤x៦ម៉ែត្រ សាងសង់ពីឈើ រនាបក្រាលក្ដារ ជញ្ជាំងក្តារ និងដំបូលប្រក់ស័ង្កសី ដែលជាអំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ប្រគល់ជូនគ្រួសារដែលមានជីវភាពខ្វះខាត ចំនួន ៤ គ្រួសារ ទី១. ឈ្មោះ លាស់ សេន ភេទ ស្រី រស់នៅភូមិឈូក ឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ ទី២. ឈ្មោះ ឌិន ម៉ៅ ភេទប្រុស រស់នៅភូមិតាប្រុក ឃុំឈូកខ្សាច់ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ទី៣. ឈ្មោះ ទឹម ថេត ភេទ ស្រី រស់នៅភូមិស្លាកែត សង្កាត់ព្រៃតាហ៊ូ ខេត្តកំពង់ធំ និងទី៤. ឈ្មោះ វិញ ហុកស្រៀង ភេទប្រុស រស់នៅភូមិកំពង់ក្របៅ សង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ និងផ្តល់អំណោយជូនដល់ចាស់ជរាគ្មានទីពឹងនិងបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន៤១គ្រួសារ បន្តទៀត ដោយមិនទុកឲ្យគ្រួសារណាម្នាក់ខ្វះខាតស្បៀងនោះទេ ទីណាមានការលំបាកទីនោះមានមន្រ្តីកាកបាទក្រហមកម្ពុជាជាប់ជានិច្ច។

      ក្នុងឱកាសនោះដែរឯកឧត្តម សុខ លូ បានពាំនាំនូវការសាកសួរសុខទុក្ខក្តីនឹករលឹក ការស្រឡាញ់ យ៉ាងជ្រាលជ្រៅពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។

      ឯកឧត្តមបន្ថែមទៀតថា ក្នុងពេលថ្មីៗនេះ ការឆ្លងរីករាលដាលនៃជំងឺកូវីដ ១៩ កំពុងតែមានការរីករាលដាលទូទាំងពិភពលោក គួរឲ្យព្រួយបារម្ភ ជាពិសេសនៅពេលខាងមុខនេះ ប្រមុខរាជរដ្ឋាភិបាលបានផ្ដល់នូវថ្ងៃឈប់សម្រាក ចំនួន ៥ថ្ងៃ (១៧-២១ ខែសីហា) ជំនួសឱ្យថ្ងៃចូលឆ្នាំខ្មែ ព្រមទាំងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមរក្សាអនាម័យជាប់ជានិច្ច ត្រូវពាក់ម៉ាសការពារ ឬប្រើកន្សែងទប់មាត់នៅពេលក្អក ឬកណ្តាស់ ឧស្សាហ៍លាងដៃនឹងសាប៊ូឲ្យបានញឹកញាប់ ឬទឹកអាល់កុល ឬជែលដាក់ជាប់តាមខ្លួនជាប្រចាំ នៅពេលធ្វើដំណើរនៅគ្រប់ទីកន្លែង ជាពិសេសមិនត្រូវមានការជួបជុំ ឬចាក់ធុងបាសរាំកម្សាន្តនោះទេ លើសពីនេះទៀត សូមចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ជៀសអោយឆ្ងាយពីគ្រឿងញៀន។

      ចុងបញ្ចប់ឯកឧត្តម សុខ លូ ព្រមទាំងសហការី ប្រគល់ផ្ទះជូនប្រជាពលរដ្ឋទាំងបួនគ្រួសារ និងចែកអំណោយដល់ប្រជាពលរដ្ឋជានិមិតរូប ក្នុងមួយគ្រួសារទទួលបាន អង្ករ ២៥ គីឡូ ទឹកស៊ីអ៊ីវ ១យួរ ទឹកត្រី ១យួរ ត្រីខកំប៉ុង ១ឡូត៍ មី ១កេស ច្រាសដុះខោអាវ១ សាប៊ូ ១ដុំ៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ធំ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ