ថ្នាក់ដឹកនាំខេត្តកោះកុង ចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគ បរិភោគ ជូនដល់បងប្អូនប្រជាជនរស់នៅឃុំកោះស្តេចចំនួន៥៥គ្រួសារ និងសំណេះសំណាលសួរសុខទុក្ខមន្ត្រីរាជការ ក្រុមប្រឹក្សាស្រុក និងក្រុមប្រឹក្សាឃុំកោះស្តេច និងឃុំភ្ញីមាស
August 08, 2020 អ្នកទស្សនា :

      ថ្ងៃអាទិត្យ ទី៩ ខែសីហា ឆ្នាំ២០២០ លោក អ៊ុក ភ័ក្ត្រា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអមដំណើរឯកឧត្តម ដុំ យុហៀន តំណាងរាស្រ្តមណ្ឌលកោះកុង ឯកឧត្តម ដួង សាវឿន សមាជិកក្រុមប្រឹក្សាខេត្ត ដែលបានអញ្ជើញជួបសំណេះសំណាល និងសាកសួរសុខទុក្ខបងប្អូនប្រជាជនរស់នៅឃុំកោះស្តេច និងបាននាំយកគ្រឿងឧបភោគ បរិភោគ ជូនដល់បងប្អូន ៥៥គ្រួសារ និងជួបសំណេះសំណាលសួរសុខទុក្ខមន្ត្រីរាជការ ក្រុមប្រឹក្សាស្រុក និងក្រុមប្រឹក្សាឃុំកោះស្តេច និងឃុំភ្ញីមាស។

      នៅក្នុងឱកាសនេះ ឯកឧត្តម តំណាងរាស្រ្ត បានផ្តាំផ្ញើជូនបងប្អូនប្រជាពលរដ្ឋ និងមន្រ្តីរាជការ ក្រុមប្រឹក្សា ត្រូវថែរក្សាសុខភាព និងអនាម័យឲ្យបានល្អ ទប់ស្កាត់ជំងឺកូវីដ-១៩ និងការការពារខ្លួនពីជំងឺគ្រុនឈីក ដែលកើតចេញពីមូសខ្លា និងបានឆ្លងយ៉ាងឆាប់រហ័សនៅតាមបណ្តាខេត្តមួយចំនួននៅប្រទេសកម្ពុជា៕

ប្រភព៖ រដ្ឋបាលខេត្តកោះកុង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ