អភិបាលខេត្តតាកែវ អញ្ជើញចូលរួមប្រគល់បាសាំងទឹកសម្រាប់ប្រើប្រាស់ក្នុងវិហារអ៊ីស្លាម នៅទូទាំងខេត្តតាកែវ និងចែកកញ្ចប់អាហារ ថ្នាំពេទ្យដល់ពលរដ្ឋខ្វះខាតចំនួន ២០០គ្រួសារ នៅក្នុងសង្កាត់បារាយណ៍
August 07, 2020 អ្នកទស្សនា :

      តាកែវ៖ ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសានា ឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ នៅព្រឹកថ្ងៃសៅរ៍ ទី៨ ខែសីហា ឆ្នាំ២០២០ រួមជាមួយ ឯកឧត្តម ហូ សេនមហាំម៉ាត់ ហ្វារីត ប្រធានអង្គការក្រុមប្រឹក្សាអ៊ីស្លាមអភិវឌ្ឍន៍កម្ពុជា លោកឧត្តមសេនីយ៍ត្រី ឡា ឡៃ លោក កង អាណាន់ អភិបាលក្រុងដូនកែវ លោក សុខ លី អ៊ីមុំាខេត្ត ព្រមទាំង ឯកឧត្តម លោកជំទាវ ប្រតិភូអមដំណើរជាច្រើនរូប បានអញ្ជើញចូលរួម ប្រគល់បាសាំងទឹក ចំនួន ១៤ សម្រាប់ប្រើប្រាស់ក្នុងវិហារអ៊ីស្លាម នៅទូទាំងខេត្តតាកែវ និងចែកកញ្ចប់អាហារ ថ្នាំពេទ្យដល់ពឡរដ្ឋខ្វះខាតរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩ ចំនួន ២០០គ្រួសារ នៅក្នុងសង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ។

      មានមតិសំណេះសំណាលនាសឱកាសនោះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ ក៏ថ្លែងអំណរគុណដល់ ​ឯកឧត្តម ហូ សេនមហាំម៉ាត់ ហ្វារីត ប្រធានអង្គការក្រុមប្រឹក្សាអ៊ីស្លាមអភិវឌ្ឍន៍កម្ពុជា ដែលបាននាំយកនូវបាសាំងសម្រាប់ដាក់ទឹកប្រើប្រាស់ចំនួន ១៤ ផ្ដល់ជូនវិហារអ៊ីស្លាម នៅទូទាំងខេត្ត ដើម្បីទុកប្រើប្រាស់ជាប្រយោជន៍រួម បានយូរអង្វែង។ បន្ថែមពីនេះទៀត អង្គការក្រុមប្រឹក្សាស៊ីស្លាមអភិវឌ្ឍន៍កម្ពុជា ក៏បាននាំយកអំណោយផ្ដល់ជូន បងប្អូនប្រជាពលរដ្ឋ ខ្វះខាតចំនួន ២០០គ្រួសារ ដោយក្នុងមួយគ្រួសារៗ ទទួលបាន៖ អង្ករ ១០គីឡូ ទឹកស៊ីអ៊ីវ កន្លះយួរ ស្កសរ ២គីឡូ មី ៦កញ្ចប់ ត្រីខ ៣កំប៉ុង ទឹកក្រូច ៣លីត្រ ចំនួន ១ដប ដើម្បីសម្រាប់បងប្អូនប្រជាពលរដ្ឋសម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃបានមួយគ្រា។

      ឯកឧត្តមអភិបាលខេត្ត ក៏បានបន្ថែមទៀតថា រហូតមកដល់ពេលនេះអាជ្ញាធរគ្រប់លំដាប់ថ្នាក់នៅក្នុងខេត្តតាកែវ បានបន្តសកម្មភាពចុះអប់រំផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋ តាមរយៈការចាក់មេក្រូនៅតាមភូមិ តាមវត្តអារ៉ាមនានា និងចុះអប់រំដល់ខ្នងផ្ទះប្រជាពលករដែលទើបវិលត្រលប់ពីក្រៅប្រទេសពីវិធីបង្ការនិងវិធានការការពារកុំឲ្យឆ្លងជំងឺកូវីដ-១៩ តាមរយៈការនៅដាច់ដោយឡែកពីគេរយៈពេល ១៤ថ្ងៃផងដែរ ដើម្បីចូលរួមប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ ១៩នេះ ឲ្យមានប្រសិទ្ធភាពខ្ពស់ ជាពិសេសទប់ស្កាត់ក្នុងរលកទី២នេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវបង្កើនការប្រុងប្រយ័ត្ន និងត្រូវធ្វើអនាម័យជាប្រចាំ ដោយលាងដៃនឹងសាប៊ូ ឬអាលកុលឲ្យបានញឹកញាប់តាមដែលអាចធ្វើទៅបាន ជាពិសេសត្រូវពាក់ម៉ាស់ការពារខ្លួនឯង ក៏ដូចជាការពារដល់អ្នកដទៃ ដើម្បីកុំអោយមានការរីករាលដាលជំងឺកូវីដនេះដល់សហគមន៍របស់យើងទាំងអស់គ្នា៕

ប្រភព៖ រដ្ឋបាលខេត្តតាកែវ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ