អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញចូលរួមចុះពិនិត្យមើលការចាប់ផ្តើម នៃការស្ថាបនាផ្លូវ ក្រាលកៅស៊ូ នៅឃុំតាឡំ ស្រុកមង្គលបូរី
August 11, 2020 អ្នកទស្សនា :

      នាថ្ងៃអាទិត្យទី០៩ ខែសីហា ឆ្នាំ២០២០ ក្នុងដំណើរសួរសុខទុក្ខប្រជាពលរដ្ឋឃុំសំបូរ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ រួមជាមួយ ឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភា រដ្ឋសភា និងក្រុមការងារ បានបន្តអញ្ជើញចុះទៅឃុំតាឡំ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ដើម្បីពិនិត្យមើលការចាប់ផ្តើម នៃការស្ថាបនាផ្លូវ ក្រាលកៅស៊ូ ជាជំហ៊ានដំបូងក្នុងឆ្នាំ២០២០នេះ ប្រវែង ៣០០០ ម៉ែត្រដោយប្រើប្រាស់គម្រោងថវិកាអភិវឌ្ឍន៍ខេត្ត ពីចំណុចចុងផ្លូវបេតុង ឃុំឬស្សីក្រោក ទៅដល់ភូមិព្រះស្រែឃុំតាឡំ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

      ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ប្រាប់ឱ្យដឹងថា ដោយមានការ គិតគូរខ្ពស់ចំពោះការធ្វើដំណើរកាត់បន្ថយគម្លាតពីទីក្រុងទៅជនបទ និង រួមចំណែកកាត់ បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនោះ រាជរដ្ឋាភិបាលកម្ពុជាបានជំរុញការអភិវឌ្ឍផ្លូវ លំជនបទដោយប្រែក្លាយពីផ្លូវដីក្រាលក្រួសក្រហម មកជាផ្លូវក្រាលកៅស៊ូ បេតុងជាបណ្តើរៗ សម្រាប់ប្រើប្រាស់បានយូរអង្វែង នោះ។

      ឯកឧត្តម អ៊ុំ រាត្រី បន្តទៀតថា ជាក់ស្តែងគម្រោងផ្លូវ៣គីឡូម៉ែត្រ ដែលរដ្ឋបាល ខេត្តកំពុងដំណើរការស្ថាបនាដោយចាក់កៅស៊ូ ប្រភេទ DBST នេះ ដោយប្រើថវិកាខេត្ត ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋក្នុង ការធ្វើចរាចរទៅមក និងដឹកកសិផលមកកាន់ទីផ្សារបានលឿនស្របទៅនឹងភាពរីកចម្រើន ប្រទេសជាតិនោះ។

      អភិបាលខេត្តបន្ទាយមានជ័យបានឱ្យដឹងដែរថា អាជ្ញាធរខេត្តតែងតែបានយកចិត្តទុក ដាក់ប្រឹងប្រែងគិតគូរជំរុញការជួសជុលឡើងវិញ នូវរាល់ផ្លូវដែលរងការខូចខាតនៅតាម បណ្តាស្រុកក្រុងឃុំសង្កាត់ភូមិដោយកន្លែងខ្លះការស្ថាបនាឡើង ដោយចាក់បេតុងក្រាល កៅស៊ូ និងខ្លះទៀតជួសជុលដោយក្រាលក្រួសក្រហមទៅតាមលទ្ធភាពថវិកា ដែលយើងមាន និងមួយចំណែកក៏បានមកពីទុនចូលរួមរបស់ប្រជាពលរដ្ឋ និង សប្បុរជនរួមគ្នាកសាង។

      អភិបាលខេត្តបន្ទាយមានជ័យឯកឧត្តម អ៊ុំ រាត្រី ក៏បានធ្វើការជំរុញឱ្យ មន្ទីរសាធារណការនិងដឹកជញ្ជូន មន្ទីរអភិវឌ្ឍន៍ជនបទ រួមសហការជាមួយអាជ្ញាធរ ដែនដីត្រូវបន្តការយកចិត្តទុក ដាក់ពិនិត្យមើលផ្លូវថ្នល់ដែលរងការខូចខាត ត្រូវប្រញាប់ ប្រញាល់ធ្វើការជួសជុលឡើងវិញ មិនត្រូវទុកចាំដល់ខូចធ្ងន់ធ្ងរនោះទេ និងបានអំពាវនាវ ដល់ប្រជាពលរដ្ឋនៅទូទាំងខេត្ត សូមឱ្យចូលរួមទាំងគ្នាថែទាំផ្លូវថ្នល់ដែលបានជួសជុល ស្ថាបនាហើយនោះនៅតាមមូលដ្ឋានឱ្យប្រើប្រាស់បានយូរអង្វែង៕

ប្រភព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ

 

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ