រដ្ឋបាលខេត្តឧត្តរមានជ័យ ប្រារព្ធទិវាជនជាតិដើមភាគតិចលើកទី១៦ នៅព្រះរាជាណាចក្រកម្ពុជា និងលើកទី២៦ នៅទូទាំងពិភពលោក
August 10, 2020 អ្នកទស្សនា :

      នាព្រឹកថ្ងៃអាទិត្យទី៩ ខែសីហា ឆ្នាំ២០២០ រដ្ឋបាលខេត្តឧត្តរមានជ័យ ប្រារព្ធទិវាជនជាតិដើមភាគតិចលើកទី១៦ នៅព្រះរាជាណាចក្រកម្ពុជា និងលើកទី២៦ នៅទូទាំងពិភពលោក ក្រោមអធិបតីភាព ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ និងលោកជំទាវ ឯកឧត្តម ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និងព្រះឧត្តរមណី ប៊ុន សាលួត ព្រះមេគណខេត្ត និងជាប្រធានដែនជម្រកសត្វព្រៃសង្ឃរុក្ខាវ័ន ដោយមានការអញ្ជើញចូលរួមពីសំណាក់ ព្រះថេរានុថេរៈ ឯកឧត្តមអភិបាលរងខេត្ត លោក លោកស្រីក្រសួងអភិវឌ្ឍន៍ជនបទ លោក លោកស្រីតំណាងអង្គការសង្គមស៊ីវិល លោក លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត បងប្អូនប្រជាពរដ្ឋ បងប្អូនជនជាតិដើមភាគតិចក្នុង និងក្រៅខេត្តសរុបប្រមាណ ២៥០ នាក់ ទិវានេះប្រព្រឹត្តទៅនៅទីស្នាក់ការដែនជម្រកសត្វព្រៃសង្ឃរុក្ខាវ័ន។

      នាឱកាសនោះដែរ ឯកឧត្ដម អភិបាលខេត្ត បានមានប្រសាសន៍ថា ដើម្បីចូលរួមអបអរសាទរទទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោក ចូលរួមផ្សព្វផ្សាយឲ្យសាធារណជនបានយល់ដឹងលយល់ដឹង និងចូលរួមចំណែកដលដល់ការអភិរក្សវប្បធម៌ ប្រពៃណី ទំនៀមទំលាប់របស់ជនជាតិដើមភាគតិច និងចូលរួមប្រកបដោយអត្ថន័យរបស់ជាតិដើមភាគតិចក្នុងការគ្រប់គ្រងធនធានធម្មជាតិប្រកបដោយនិរន្តរភាព និងភាពធន់ទៅនឹងបម្រែបម្រួលអាកាសធាតុ។

      ឯកឧត្ដម បានបន្តថានៅក្នុងព្រះរាជាណាចក្រកម្ពុជាមានជនជាតិដើមភាគតិចរស់នរស់នៅច្រើនដែលមានានចំនួន២៤ដែលមានានចំនួន២៤មានចំនួន២៤ ក្រុមរួមមានរួមមាន៖ ព្នង កួយ ទំពួន ចារាយ គ្រឹង ព្រៅ កាវែត ស្ទៀង ក្រោល មិល កាចក់ ព័រ ស្ទួច ដែរ រអង ស្ពុង ល្អឹន លំរែ ខោញ ជង សួយ ថ្មូន លុន ខិ និងជនជាតិភាគតិចជាច្រើនផ្សេងទៀត ប្រមាង១.៤ភាគរយ នៃប្រជាជនសរុបក្នុងព្រះរាជាណាចក្រកម្ពុជា រស់តាមបណ្ដាខេត្តផ្សេងៗគ្នារួមមាន ខេត្តរតនៈគីរី មណ្ឌលគិរី ក្រចេះ ព្រះវិហារ ស្ទឹងត្រែង កំពង់ធំ ត្បូងឃ្មុំ ពោធិ៍សាត់ កំពង់ស្ពឺ កោះកុង បាត់ដំបង ព្រះសីហនុ បន្ទាយមានជ័យ សៀមរាប និងខេត្តឧត្ដរមានជ័យ។ ជាក់ស្ដែងក្នុងខេត្តឧត្ដរមានជ័យ ជនជាតិភាគតិចសរុបប្រមាណ១០៦ គ្រួសារ ស្មើរនឹង ៥៥១ ស្រី២៨១ នាក់ ដែលបានរស់នៅក្នុងសង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្ដរមានជ័យ។

      ចុងបញ្ចប់នៃកម្មវិធី ឯកឧត្ដម អភិបាលខេត្ត បានដាំកូនឈើក្រញូងចំនួន៦០០ ដើមនៅបរិវេណដែនជម្រកសត្វព្រៃសង្ឃរុក្ខាវ័ន៕

ប្រភព៖ រដ្ឋបាលខេត្តឧត្តរមានជ័យ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ