ថ្នាក់ដឹកនាំខេត្តកោះកុង អញ្ជើញចូលរួមជាគណៈអធិបតីក្នុងសន្និសីទមេដឹកនាំប្រចាំខេត្តកោះកុង
August 07, 2020 អ្នកទស្សនា :

      ថ្ងៃសុក្រ ទី៧ ខែសីហា ឆ្នាំ២០២០ នៅសាលប្រជុំ (ខ) សាលាខេត្តកោះកុង លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាងឱ្យលោកជំទាវអភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងសន្និសីទមេដឹកនាំប្រចាំខេត្តកោះកុង ដែលសហការរៀបចំដោយរដ្ឋបាលខេត្តកោះកុង និងអង្គការសម្ព័ន្ធសន្តិភាពសកល-កម្ពុជា ប្រចាំនៅកម្ពុជា។ កម្មវិធីសន្និសីទនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រុង ស្រុក និងថ្នាក់ដឹកនាំសហភាពសហព័ន្ធយុវជនកម្ពុជាក្រុង ស្រុក ប្រមាណជា ៣០នាក់។

      ថ្លែងក្នុងវិធីនេះ លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានមានប្រសាសន៍ថ្លែងអំណរគុណចំពោះ អង្គការសម្ព័ន្ធសន្តិភាពសកល-កម្ពុជា ប្រចាំនៅកម្ពុជា ដែលបានសហការ ជាមួយរដ្ឋបាលខេត្តកោះកុង ក្នុងការរៀបចំសន្និសីទមេដឹកនាំប្រចាំខេត្តកោះកុង ដ៏មានសារសំខាន់នេះ។

      លោក បានស្នើសុំឱ្យមានការរៀបចំកម្មវិធីនេះ ម្តងទៀតនៅពេលដែលស្ថានភាពជំងឺកូវីដ-១៩ មានភាពធូរស្បើយ ដោយការរៀបចំមានទំហំធំជាងនេះ និងមានមន្ត្រីរាជការ និងយុវជនមកពីថ្នាក់មូលដ្ឋានបានចូលរួមផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តកោះកុង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ