ប្រជាពលរដ្ឋរស់នៅជាមួយមេរោគអេដស៏ចំនួន១២១នាក់ មកពីសង្កាត់ចំនួន៦ ក្នុង​ក្រុងតាខ្មៅ ទទួលបានអំណោយមនុស្សធម៌ពីសាខាកាក​បាទក្រហមកម្ពុជា​ខេត្តកណ្ដាល
August 07, 2020 អ្នកទស្សនា :

      ព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០ សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បាន​នាំយក​អំណោយមនុស្សធម៌របស់សាខា ចែកជូនប្រជាពលរដ្ឋ ដែលរស់នៅ​ជាមួយ​មេរោគអេដស៍ចំនួន១២១នាក់ មកពីសង្កាត់ចំនួន៦ ក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល ក្រោមអធិបតីភាពឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ​សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល ដោយមានការអញ្ជើញចូលរួមពី​សប្បរសជននានា ភរិយាថ្នាក់ដឹកនាំ អ្នកស្ម័គចិត្តកាកបាទក្រហម និងយុវជនសាខា​កាកបាទ​ក្រហមកម្ពុជាខេត្តជាច្រើនរូបផងដែរ។

      មានប្រសានស៍នាឱកានោះដែរ ឯកឧត្តម គង់ សោភ័ណ្ឌ បានពាំនាំនូវការផ្តាំផ្ញើសួរសុខ​ទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហម​កម្ពុជាដោយក្តីនឹករឭក។ ឯកឧត្តមបានបញ្ជាក់ថា៖ កាកបាទក្រហមកម្ពុជា​ដែលមាន​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន សម្ដេច តែងបានណែ​នាំដល់​គ្រប់ស្ថាប័ន នៅក្រោ​មឱវាទទាំងអស់ត្រូវចុះសួរសុខទុក្ខដល់ប្រជាពលរដ្ឋជាប្រចាំ ពិសេសចាស់ជរាគ្មានទីពឹង ជនទីទ័លក្រ ស្រី្តមេម៉ាយក្រីក្រ អ្នកកំពុងរស់នៅជា​មួយ​មេរោគអេដស៍ អ្នកជំងឺអេដស៍ កុមារកំព្រា ស្រី្តឆ្លងទន្លេ និងអ្នករងគ្រោះដោយ​គ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់ពូជសាសន៍ សាសនា ប្រពៃណី ឬនិន្នាការនយោបាយឡើយ គឺក្នុងគោលបំណងជួយដោះស្រាយសម្រាល នូវការលំបាកចំពោះមុខឲ្យបានទាន់ពេលវេលា ព្រមទាំងបាននាំយកអំណោយ​ជាស្បៀងអាហារ និងជាសម្ភារប្រើប្រាស់ចាំបាច់ផ្សេងៗទៅជួយឧបត្ថម្ភបន្ទាន់ ដោយមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយសារការដាច់ស្បៀងអាហារឡើយ។ ក្នុងនោះដែរឯកឧត្តមក៏បានសំណូមពរ ដល់ប្រជាពលរដ្ឋងាយរងគ្រោះទាំងអស់ត្រូវ​ថែរក្សា​សុខភាព ហូបថ្នាំឲ្យបានទៀងទាត់ និងកុំអស់សង្ឃឹម ព្រមទាំងបន្តយកចិត្តទុក​ដាក់ ខិតខំតស៊ូប្រកបរបរចិញ្ចឹមជីវិតជាបន្តទៀត។

      ក្នុងឱកាសនោះដែរឯកឧត្ដម បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលរស់នៅជាមួយ​មេរោគអេដស៍ ឲ្យមានការប្រុងប្រយ័ត្នចំពោះមូសខ្លា ព្រោះបច្ចុប្បន្ននេះ មានការផ្ទុះ​រីករាលដាលនៃជំងឺគ្រុនឈិត ដែលជំងឺនេះត្រូវបានចំលងដោយមូសខ្លាញីខាំ។ ប្រសិនបើមានការសង្ស័យបានឆ្លងជម្ងឺគ្រុនឈិក ត្រូវប្រញាប់នាំអ្នកជំងឺទៅ​រកសេវាពិនិត្យ និងព្យាបាលរបស់រដ្ឋ ដូចជាមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែក​ដែលនៅជិតបំផុត កុំសាកល្បងព្យាបាលអ្នកជំងឺដោយខ្លួនឯង ឬពន្យារពេល​តាមដានព្យាបាលអ្នកជំងឺក្នុងសេវាឯកជន ដែលគ្មានសមត្ថភាព​ផ្នែកជំងឺគ្រុន​ឈិកឲ្យសោះ និងសូមបន្តចូលរួមអនុវត្តឲ្យបាន​តាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ស្ដីពីការបង្ការ ការពារ និងទប់ស្កាត់ ការឆ្លងរីករាលដាល​នៃជំងឺកូវីដ១៩ ផងដែរ។

      អំណោយដែលបានសាខា​បាននាំយកជូន អ្នកកំពុងរស់នៅជាមួយមេរោគអេដស៍​រួមមាន៖ អង្ករ ២៥គីឡូក្រាម ,មី ១កេស ,ត្រីខ ១យួរ ,ទឹកសុទ្ធ ១កេស ,ទឹកត្រី ១យួរ,ទឹកអាល់កុល ១ដប ,ម៉ាស់ ១០បន្ទះ និងថវិកា ១០ម៉ឺនរៀល៕

ប្រភព៖ រដ្ឋបាលខេត្តកណ្តាល

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ