ក្រុមប្រឹក្សាខេត្តកោះកុង បើកកិច្ចប្រជុំសាមញ្ញលើកទី១៥ អាណត្តិទី៣ ឆ្នាំ២០២០
August 13, 2020 អ្នកទស្សនា :

      ថ្ងៃព្រហស្បតិ៍ ទី១៣ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង បានអញ្ជើញជាអធិបតី ដឹកកិច្ចប្រជុំសាមញ្ញលើកទី១៥ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកោះកុង

      ដោយផ្តោតលើរបៀបវារៈសំខាន់ៗ រួមមាន :

១-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី១៤ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកោះកុង

២-របាយការណ៍ ស្តីពីសកម្មភាពការងាររបស់គណៈអភិបាលខេត្តកោះកុង

៣-របាយការណ៍លទ្ធផលការងារប្រចាំខែកក្កដា ឆ្នាំ២០២០ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត

៤-របាយការណ៍ ស្ដីពីលទ្ធផលការងារប្រចាំខែកក្កដា ឆ្នាំ២០២០ និងទិសដៅបន្ត របស់ការិយាល័យប្រជាពលរដ្ឋខេត្តកោះកុង

៥-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែកក្កដា ឆ្នាំ២០២០ ស្តីពីការអនុវត្តការងារ របស់រដ្ឋបាលខេត្តកោះកុង

៦-បញ្ហាផ្សេងៗ៕

ប្រភព៖ រដ្ឋបាលខេត្តកោះកុង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ