ឯកឧត្តម គង់ គឹមនី អភិបាលរងខេត្តក្រចេះ ដឹកនាំកិច្ចប្រជុំគណៈកម្មា​ធិការជំរុញ​ចលនាភូមិមួយផលិតផលមួយ
August 07, 2020 អ្នកទស្សនា :

      ព្រឹកថ្ងៃសុក្រ ទី០៧ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម គង់ គឹមនី អភិបាលរងខេត្តក្រចេះ អញ្ជើញ​ជាអធិបតីក្នុងកិច្ចប្រជុំគណៈកម្មាធិការជំរុញចលនាភូមិមួយផលិតផលមួយខេត្ត និង​មានការចូលរួមពី លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ ជាសមាជិកគណៈ​កម្មា​ធិការជំរុញចលនាភូមិមួយផលិតផលមួយខេត្តផងដែរ។

      ឯកឧត្តម គង់ គឹមនី អភិបាលរងខេត្ត មានប្រសាសន៍ថា៖ ខេត្តក្រចេះ ជាខេត្តគោលដៅ​មួយ​ក្នុង​ចំណោម​ខេត្តទាំងប្រាំពីរ នៃការអនុវត្តចលនាភូមិមួយផលិតផលមួយ ដែល​មាន​ព្រំប្រទល់ខាងលិចទល់នឹងខេត្តកំពង់ធំ ខាងកើតទល់នឹងខេត្តមណ្ឌលគិរី និង​ប្រទេសវៀតណាម ខាងជើងទល់នឹងខេត្តស្ទឹងត្រែង និងខាងត្បូងទល់នឹងខេត្តត្បូងឃ្មុំ ដែលមានស្ថានភាពដីជាពីរប្រភេទធំៗគឺតំបន់ខ្ពង់រាប និងតំបន់ទំនាប ដែលសំបូរ​ដោយ​ធនធាន​ធម្មជាតិ ប្រជាពលរដ្ឋនៅខេត្តក្រចេះមាន៨១.៤%គ្រួសារជាកសិករពឹងផ្អែក​ទំាងស្រុងលើវិស័យកសិកម្ម ដែលជាវិស័យចម្បងក្នុងការទ្រទ្រង់ជីវភាពរស់​នៅ​របស់ខ្លួន ដើម្បីលើកកំពស់ជីវភាព និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ គណៈកម្មាធិការភូមិមួយផលិតផលមួយខេត្ត កំពុងសិក្សាកំណត់យកនូវផលិតផល​សក្តានុពលមួយចំនួន ដើម្បីជំរុញផលិតផលទាំងនោះឲ្យក្លាយជា ភូមិមួយផលិតផល​មួយ របស់ខេត្តមានដូចជា៖ នំក្រឡាន ផ្លែក្រូចថ្លុង រូបចម្លាក់វត្ថុអនុស្សាវរីយ ផលិតផល​កែច្នៃពីដើមឬស្សី ផលិតផលកែច្នៃពីធាងដើមទ្រាំង តំបន់ទេសចរណ៍ធម្មជាតិជាដើម។

      ឯកឧត្តម បន្តថា៖ តាមរយៈគោលនយោបាយស្តីពីការជំរុញចលនា​ភូមិមួយ​ផលិតផល​មួយ ត្រូវបានឆ្លើយតបទៅនឹងបំណងបា្រថ្នាតម្រូវការចាំបាច់ របស់ប្រជាកសិករក្នុងទូ​ទាំង​ខេត្ត ដើម្បីបង្កើនផលិតកម្ម កែច្នៃវត្ថុធាតុដើម និងរកទីផ្សារទាំងក្នុងនិងក្រៅប្រទេស ធ្វើអោយប្រជាពលរដ្ឋមានចំណាប់អារម្មណ៍ និងយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការ​ផលិតដោយគិតលើសោភ័ណ្ឌភាព គុណភាព និងទីផ្សារ ទាំងនេះជាកត្តា​ជម្រុញ​អោយប្រជាពលរដ្ឋបង្កើតមុខរបរ បង្កើតប្រាក់ចំណូល និងឈានដល់ការបន្ថយ​ចំណាកស្រុក ស្របតាមគោលនយោបាយ យុទ្ធសាស្រ្ត ដឹកនាំរបស់រាជរដ្ឋាភិបាល សំដៅកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។ ហេតុនេះការងារជម្រុញ​ចលនាភ១​ផ១ខេត្ត ត្រូវការចាំបាច់នូវការចូលរួមគាំទ្រគ្រប់ភាគីពាក់ពន្ធ័គ្រប់លំដាប់ថ្នាក់ ពីថ្នាក់ជាតិរហូតដល់ថ្នាក់មូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាល។

      ក្នុងនោះដែល ឯកឧត្តមក៏បានជម្រុញឲ្យបន្តប្រជុំជាមួយអនុ​គណៈកម្មការថ្នាក់​ក្រុង/ស្រុក ដើម្បីពង្រឹងការងារអោយកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត -បន្តផ្សព្វផ្សាយកម្រងសំនួរប្រមូលព័ត៌មាន ទិន្នន័យ គ្រប់ស្ថាប័នពាក់ពន្ធ័ -បន្តការប្រមូលទិន្នន័យពាក់ព័ន្ធពីបណ្តាលមន្ទីរ/ស្ថាប័ន -បន្តដំណើរការរៀបចំរបាយការណ៍ពិនិត្យ និងបញ្ជូលទិន្នន័យ

-បន្តប្រជុំពិនិត្យ និងបូកសរុបទិន្នន័យផលិតផលសក្តានុពលក្នុងខេត្ត -បន្តជម្រុញការសុំចូលជាសមាជិក ភ១ផ១

-បន្តនាំយកផលិតផលសក្តានុពល ចូលរួមពិព័ណ៌ក្នុង និងក្រៅប្រទេស​-បន្តផ្សព្វផ្សាយគោលនយោបាយថ្នាក់ជាតិស្តីពី ភ១ផ១ អោយបានទូលំ​ទូលាយ​បន្តទៀត

-បន្តផ្សព្វផ្សាយ និងធ្វើបទសំភាសន៏​ជាមួយវិទ្យុខេត្ត

-បន្តផ្សព្វផ្សាយតាមបណ្តាញព័ត៌មានសង្គម (Facebook)៕

ប្រភព៖ រដ្ឋបាលខេត្តក្រចេះ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ