ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ បាននាំយកអំណោយមនុស្សធម៌របស់​សាខាកាកបាទក្រហមខេត្ត ចែកជូនប្រជាពលរដ្ឋចំនួន ៥៤២ គ្រួសារ
August 07, 2020 អ្នកទស្សនា :

      នៅព្រឹកថ្ងៃសុក្រ ទី៧ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សា​ខេត្តព្រះសីហនុ និងជាអនុប្រធានកិត្តិយសសាខាកាកបាទ​ក្រហមកម្ពុជា ខេត្តព្រះសីហនុ និង ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ និងលោកជំទាវ ព្រមទាំងសមាជិកសមាជិកាសាខា បាននាំយកអំណោយ​មនុស្សធម៌របស់សាខាកាកបាទក្រហមខេត្ត ចែកជូនប្រជាពលរដ្ឋចំនួន ៥៤២ គ្រួសារ ដែលស្ថិតនៅភូមិ៣ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

      លោក ឆាយ សុគន្ធដា អភិបាលស្រុកស្ទឹងហាវ បានធ្វើរបាយការណ៍ អំពីស្ថានភាពជីវភាពប្រជាពលរដ្ឋក្រីក្រនៅទូទាំងស្រុកស្ទឹងហាវ ដែលពួកគាត់កំពុងជួបបញ្ហាខ្វះខាតជីវភាពប្រចាំថ្ងៃក្នុងឱកាសនៃជំងឺកូវីដ១៩ រួចមក ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ដព្រះសីហនុ បានពាំនាំនូវក្តីនឹករលឹក ស្រលាញ់អាណិតពីសំណាក់សម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចំពោះបងប្អូនប្រជាពលរដ្ឋដែលមាន​ការខ្វះខាតជីវភាពប្រជាចាំថ្ងៃ ជាពិសេសនៅក្នុងឱកាសនៃជំងឺកូវីដ១៩ កំពុងរាតត្បាត​នៅទូទាំងពិភពលោក ក៏ដូចជានៅក្នុងប្រទេសកម្ពុជា ដោយមើលឃើញពីការ​លំបាករបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តព្រះសីហនុនេះ តាមរយៈសាខាកាកបាទ​ក្រហមខេត្ត ដែលមានឯកឧត្តមជាប្រធានសាខា បាននាំយកអំណោយ​មនុស្សធម៌​រួមមាន៖

-ឃីត១សម្រាប់ (ភួយ១ មុង១ ក្រមា១ សារុង១)

- អង្ករ១បាវ = ២៥គីឡូក្រាម

-មី១កេស

- ត្រីខកំប៉ុង១យួរ =១០កំប៉ុង

- ទឹកស៊ីអីវ១យួរ = ៦ដប

- ទឹកសុទ្ធ១កេស

- ម៉ាស់១ប្រអប់

- ថវិកា៥០,០០០ ៛ (ប្រាំម៉ឺនរៀល)។

      ក្នុងឱកាសនោះដែរ ឯកឧត្ដមក៏បានធ្វើការផ្សព្វផ្សាយពីការអនុវត្តកម្មវិធី «ឧបត្ថម្ភសាច់​ប្រាក់ជូនពលរដ្ឋមានជីវភាពក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលជំងឺកូវីដ-១៩» របស់ រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដល់បងប្អូនប្រជាពលរដ្ឋក្រីក្រ ដែលបានទទួលកាតវីង ពីអាជ្ញាធរ ដើម្បីបើកប្រាក់ក្នុងការផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។

      និងបានផ្សព្វផ្សាយឲ្យបងប្អូនប្រជាពលរដ្ឋ ដែលមានផ្ទៃពោះទៅពិនិត្យនៅ​មណ្ឌលសុខភាពឲ្យបានទៀងទាត់ ដើម្បីធ្វើយ៉ាងណាទាំងម្ដាយ និងទារកនៅក្នុងផ្ទៃមានសុខភាពល្អ ហើយការទៅពិនិត្យសុខភាពទៀងទាត់ រាជរដ្ឋាភិបាលក៏មានកញ្ចប់ថវិកាសម្រាប់ឧបត្តម្ភជូនបងប្អូន ដែលបានទៅពិនិត្យផ្ទៃពោះនៅមណ្ឌលសុខភាពតាមការកំណត់របស់គ្រូពេទ្យផងដែរ៕

ប្រភព៖​ រដ្ឋបាលខេត្តព្រះសីហនុ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ