រដ្ឋបាលខេត្តកោះកុង បើកកិច្ចប្រជុំលើកទី២ ក្រុមការងារបច្ចេកទេសសម្រាប់តំបន់គ្រប់គ្រងដែនជម្រកសុវត្ថិភាពត្រីកាម៉ុង នៅពាមក្រសោប និងការអិរក្សអណ្តើកហ្លួង នៅព្រែកស្រែអំបិល
August 07, 2020 អ្នកទស្សនា :

      ថ្ងៃសុក្រទី៧ ខែសីហា ឆ្នាំ២០២០ លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាងលោកជំទាវអភិបាលខេត្ត បានដឹកនាំកិច្ចប្រជុំលើកទី២ ក្រុមការងារបច្ចេកទេសសម្រាប់តំបន់គ្រប់គ្រងដែនជម្រកសុវត្ថិភាពត្រីកាម៉ុង នៅពាមក្រសោប និងការអិរក្សអណ្តើកហ្លួង នៅព្រែកស្រែអំបិល ស្ថិតក្នុងខេត្តកោះកុង។

      កិច្ចប្រជុំពិភាក្សាពិគ្រោះយោបល់ផ្តោតសំខាន់ទៅលើ ការផ្តល់ធាតុចូលលើសេចក្តីព្រាងផែនការសកម្មភាពសម្រាប់ការគ្រប់គ្រងដែនជម្រកសុវត្ថិភាពត្រីកាម៉ុងនៅពាមក្រសោប រយៈពេល ៥ឆ្នាំ ដោយមានគោលដៅធានាបានការគ្រប់គ្រងផលស្តុកត្រីកាម៉ុង ដើម្បីនិរន្តភាពការប្រើប្រាស់ ក្នុងការរួមចំណែកលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ និងសហគមន៍មូលដ្ឋាន និងគោលបំណង ទាំង៦ នៃសេចក្តីព្រាងផែនការសកម្មភាព រួមមាន៖ (១)បង្កើត និងដំណើការយន្តការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព (២)ពង្រឹងឲ្យបានការអនុវត្ថច្បាប់ដើម្បីទប់ស្កាត់ការនេសាទត្រីកាម៉ុងក្នុងរដូវហាមឃាត់ (៣)បង្កើនការយល់ដឹងជាសាធារណៈ អំពីការគំរាមកំហែងចំពោះត្រីកាម៉ុង (៤)ពង្រឹងការស្រាវជ្រាវ និងតាមដានផលស្តុក ផលចាប់ រដូវពងកូន ការបម្លាស់ទី ឧបករណ៍នេសាទ និងវិធីកាត់បន្ថមការនេសាទដែលជាសម្ពាធដល់ផលស្តុកត្រីកាម៉ុង (៥)ការពារ និងស្តារឡើងវិញប្រព័ន្ធអេកូឡូស៊ី ដែលជម្រកសុវត្ថិភាពឲ្យមានសុខភាពល្អសម្រាប់ធានាធនធានត្រីកាម៉ុងពងកូន និង(៦)ពង្រឹងកិច្ចសហការថ្នាក់ជាតិ និងតាមតំបន់ជាប់ព្រំដែន និងការចែករំលែកព័ត៌មាន នៅថ្នាក់តំបន់ និងអន្តរជាតិអំពីផលស្តុក និងកិច្ចការពារត្រីកាម៉ុង។

      ក្នុងកិច្ចពិភាក្សាខាងលើ បទបង្ហាញចំនួន ០៣ ជាសារវន្ត ជាអាទិ៍៖ (១)ផែនការសកម្មភាពសម្រាប់ការបិទការនេសាទត្រីកាម៉ុង (២)បច្ចុប្បន្នភាពនៃការគ្រប់គ្រងអណ្តើកសរសៃរក្នុងប្រព័ន្ធព្រែកស្រែអំបិល និង(៣)បច្ចុប្បន្នភាព នៃដំណើរការបង្កើតតំបន់គ្រប់គ្រងជលផលសមុទ្រប្រជុំកោះស្តេច ត្រូវបានលើកយកមកបង្ហាញ ដោយតំណាងរដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការដៃគូ ជារបៀបវារៈ នៃកិច្ចប្រជុំផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តកោះកុង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ