ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ អនុញ្ញាតឲ្យឯកអគ្គរាជទូត នៃព្រះរាជាណាចក្រថៃ ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម
August 07, 2020 អ្នកទស្សនា :

      ថ្ងៃព្រហស្បតិ៍ ទី៦ ខែសីហា ឆ្នាំ២០២០ ឯកឧត្ដម Panyarak Poolthup ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រថៃ អញ្ជើញចូលជួបសម្ដែងការគួរសមជាមួយ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ។

      នាឱកាសនោះឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានជម្រាបជូនឯកឧត្តម Panyarak Poolthup ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រថៃ អំពីស្ថានភាពភូមិសាស្ត្រ និងវឌ្ឍនភាព នៃការអភិវឌ្ឍន៍ខេត្តព្រះសីហនុ។ ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍បន្ថែមទៀតថា កន្លងមកមាននាវាកងទ័ពជើងទឹករបស់ថៃ ចំនួន ២៦ គ្រឿងចូលចតនៅកំពង់ផែស្វយ័តខេត្តព្រះសីហនុ ដោយអាជ្ញាធររបស់យើងមានកិច្ចសហប្រតិបត្តិការគ្នាបានយ៉ាងល្អ និងបានធ្វើការចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមកផងដែរ។

      ឯកឧត្តម Panyarak Poolthup ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រថៃ បានធ្វើការវាយតម្លៃខ្ពស់លើការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ខេត្តព្រះសីហនុជាពិសេសក្រោមការដឹកនាំរបស់ឯកឧត្តមអភិបាលខេត្តព្រះសីហនុ ក្នុងនោះដែរឯកឧត្តម បានមានប្រសាសន៍ថាខេត្តព្រះសីហនុ ជាខេត្តជាប់មាត់សមុទ្រ ប្រកបដោយសក្តានុពល ដែលអាចទាក់ទាញភ្ញៀវទេសចរណ៍ និងអ្នកវិនិយោគ ចូលមកកំសាន្ត និងធ្វើការបណ្តាក់ទុនរកស៊ីដែលជាផ្នែកមួយក្នុងការជួយជម្រុញកំនើនសេដ្ឋកិច្ចជាតិ ក្នុងនោះនៅខេត្តព្រះសីហនុ ក៏មានអ្នកវិនិយោគ ជាជនជាតិថៃមួយចំនួនបានមកបណ្តាក់ទុនរកស៊ីនៅទីនេះផងដែរ។

      ឯកឧត្តមអភិបាលខេត្ត ក៏បានស្នើ ឯកឧត្តម Panyarak Poolthup ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រថៃ បន្តការគាំទ្រ និងជំរុញកិច្ចសហប្រតិបត្តិការបង្ការបង្រ្កាបគ្រឿងញៀន ការពារសុវត្ថិភាពលើផ្លូវសមុទ្រ និងការអភិវឌ្ឍធនធានមនុស្ស ទៅលើវិស័យនេះផងដែរ។

      ក្នុងនោះដែរឯកឧត្តមអភិបាលខេត្ត បានថ្លែងអរគុណដល់រដ្ឋបាលខេត្តត្រាត ដែលបានផ្តល់កិច្ចសហការក្នុងការជួយតាមស្វែងរកស្ត្រីជនជាតិអង់គ្លេស ជាអ្នកទេសចរដែលបានបាត់ខ្លួននាពេលកន្លងមកផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ