រដ្ឋបាលខេត្តក្រចេះ អះអាងថា ការប៉ះទង្គិចរវាងសមត្ថកិច្ច និងប្រជាពលរដ្ឋនៅស្រុកស្នួល គ្មានអ្នកស្លាប់ទេ មានរបួសប្រជាពលរដ្ឋចំនួន ០២នាក់
March 09, 2018 អ្នកទស្សនា :

រដ្ឋបាលខេត្តក្រចេះចេញសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៨ ដោយបានបដិសេធទាំងស្រុងចំពោះបណ្តាព័ត៌មាននានា ដែលបានផ្សព្វផ្សាយថា ការប៉ះទង្គិចគ្នានេះ បណ្តាលឱ្យប្រជាពលរដ្ឋស្លាប់រហូតដល់ ០៨នាក់ និងរងរបួសមួយចំនួន។ សូមបញ្ជាក់ថា នៅរសៀលថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៨ មានអំពើហិង្សាមួយបានផ្ទុះឡើងរវាងអាជ្ញាធរ និងប្រជាពលរដ្ឋនៅឃុំ២ធ្នូ ស្រុកស្នូល ខេត្តក្រចេះ ខណៈកម្លាំងសមត្ថកិច្ច អាជ្ញាធរព្យាយាមបំបែកប្រជាពលរដ្ឋដែលនាំគ្នាបិទផ្លូវជាតិលេខ៧៦ ចំនួន ៣កន្លែង។ ការដែលប្រជាពលរដ្ឋនាំគ្នាបិទផ្លូវបានកើតឡើងបន្ទាប់ពីសមត្ថកិច្ចចម្រុះ ក្រោមការដឹកនាំរបស់លោក ជា សុភ័ក្រ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តក្រចេះ ចុះទៅរុះរើសំណង់តូចៗរបស់ពួកគាត់ស្ថិតនៅក្នុងក្រុមហ៊ុនចំការកៅស៊ូមេមត់។ ក្នុងសេចក្តីប្រកាសព័ត៌មានបានអះអាងថា មូលហេតុដែលនាំដល់សមត្ថកិច្ចឈានដល់ផ្ទុះអាវុធ បន្ទាប់ពីប្រជាពលរដ្ឋដែលព្រមបើកផ្លូវតាមសំណើរបស់អាជ្ញាធរនោះ បានប្រើកាំបិត ពូថៅ ដំបង ដុំថ្ម ជំពាមកៅស៊ូ កាំភ្លើងកែច្នៃ ព្រួញ ដបសាំង បាញ់ និងគប់លើក្រុមការងារ៕

សូមអានសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តក្រចេះដូចខាងក្រោម៖

ប្រភពព័ត៌មាន: រដ្ឋបាលខេត្តក្រចេះ (ថ្ងៃទី ០៩ ខែមីនា ឆ្នាំ២០១៨)

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ