រដ្ឋបាលខេត្តស្ទឹងត្រែង រៀបចំពិធីបិទវគ្គបណ្តុះបណ្តាលរំលឹកឡើងវិញស្តីពីកិច្ចការរដ្ឋបាល និងការរៀបចំរបាយការណ៍រដ្ឋបាលខេត្ត ក្រុង ស្រុក
August 06, 2020 អ្នកទស្សនា :

      នារសៀលថ្ងៃពុធទី០៥ ខែសីហា ឆ្នាំ២០២០ នៅសាលប្រជុំធំសាលាខេត្ត ឯកឧត្តម ម៉ុម សារឿន អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលរំលឹកឡើងវិញស្តីពីកិច្ចការរដ្ឋបាល និងការរៀបចំរបាយការណ៍រដ្ឋបាលខេត្ត ក្រុង ស្រុក ដើម្បីពង្រឹងប្រសិទ្ធភាពក្នុងការគ្រប់គ្រងរដ្ឋបាល។

      ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់អភិបាលរងខេត្ត អភិបាល អភិបាលរងក្រុង ស្រុក នាយករងរដ្ឋបាលសាលាខេត្ត នាយករងទីចាត់ការ ប្រធាន អនុប្រធានអង្គភាព និងប្រធានការិយាល័យចំណុះរដ្ឋបាលខេត្ត នាយករដ្ឋបាលក្រុង ស្រុក ប្រធាន អនុប្រធានការិយាល័យទទួលបន្ទុកការងាររដ្ឋបាលរបស់ក្រុង ស្រុក និងមន្ទីរ អង្គភាពជំនាញជុំវិញខេត្ត សរុបចំនួន១៤០រូប៕

ប្រភព៖ រដ្ឋបាលខេត្តស្ទឹងត្រែង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ