រដ្ឋបាលខេត្តស្វាយរៀង បើកកិច្ចប្រជុំស្ដីពីការពិនិត្យវឌ្ឍនភាព និងផ្តល់យោបល់លើការសិក្សារៀបចំកំណត់និមិត្តសញ្ញារដ្ឋបាលក្រុង ស្រុក និងរដ្ឋបាលឃុំ សង្កាត់
August 06, 2020 អ្នកទស្សនា :

      នៅថ្ងៃពុធ ទី០៥ ខែសីហា ឆ្នាំ២០២០ នេះ នៅសាលប្រជុំនន្ទី អគារ ខ សាលាខេត្ត ឯកឧត្តម រស់ ផារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីការពិនិត្យវឌ្ឍនភាព និងផ្តល់យោបល់លើការសិក្សារៀបចំកំណត់និមិត្តសញ្ញារដ្ឋបាលក្រុង ស្រុក និងរដ្ឋបាលឃុំ សង្កាត់។

      កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីលោកនាយករងរដ្ឋបាលសាលាខេត្ត លោកអភិបាល-អភិបាលរង និងនាយករដ្ឋបាលសាលាក្រុង ស្រុក លោកនាយកទីចាត់ការចំណុះសាលាខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត៕

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ