អាជ្ញាធរខេត្តស្វាយរៀង បើកកិច្ចប្រជុំរបស់គណ:កម្មការគ្រប់គ្រង និងដោះស្រាយផលប៉ះពាល់នៅតំបន់រមណីដ្ឋានប្រាសាទព្រៃបាសាក់ ស្ថិតនៅឃុំបាសាក់ ស្រុកស្វាយជ្រំ
August 06, 2020 អ្នកទស្សនា :

      នៅថ្ងៃពុធ ទី០៥ ខែសីហា ឆ្នាំ២០២០នេះ ឯកឧត្តម ហែម ពិសិដ្ឋ អភិបាលរង នៃគណ:អភិបាលខេត្តស្វាយរៀង តំណាង ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត បានអញ្ជេីញជាអធិបតីក្នុងកិច្ចប្រជុំរបស់គណ:កម្មការគ្រប់គ្រង និងដោះស្រាយផលប៉ះពាល់នៅតំបន់រមណីដ្ឋានប្រាសាទព្រៃបាសាក់ ស្ថិតនៅឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ក្នុងគោលពិនិត្យពីគម្រោងអភិវឌ្ឍ អភិរក្ស និងពីផលប៉ះពាល់នានា ដើម្បីដាក់ចេញនូវផែនការអភិវឌ្ឍតំបន់នេះឲ្យបានច្បាស់លាស់ប្រកបដោយនិរន្តរ៍ភាព។

      កិច្ចប្រជុំនេះមានការអញ្ជេីញចូលរួមពីលោក-លោកស្រី ប្រធាន-អនុប្រធាន មន្ទីរ ពាក់ព័ន្ធនានាក្នុងខេត្ត លោកនាយកទីចាត់ការចំណុះសាលាខេត្ត លោក អភិបាល រងក្រុងស្វាយរៀង លោកនាយករដ្ឋបាលសាលាស្រុកស្វាយជ្រំ លោកមេឃុំបាសាក់ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត៕

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ