ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង អញ្ជើញចូលរួមសិក្ខាសាលាតម្រង់ទិស ស្តីពីការអនុវត្តគម្រោងអាហាររូបត្ថម្ភនៅកម្ពុជា
August 05, 2020 អ្នកទស្សនា :

      ថ្ងៃពុធ ទី០៥ ខែសីហា ឆ្នាំ២០២០នេះ លោកជំទាវ ប៊ន សុភី អភិបាលរងខេត្តកំពង់ឆ្នាំង អញ្ជើញចូលរួមសិក្ខាសាលាតម្រង់ទិស ស្តីពីការអនុវត្តគម្រោងអាហាររូបត្ថម្ភនៅកម្ពុជា នៅសណ្ឋាគារអង្គរមិរ៉ាខល ខេត្តសៀមរាប។

      សិក្ខាសាលារៀបចំឡើងក្នុងគោលបំណង៖

១.ណែនាំដល់អ្នកពាក់ព័ន្ធក្នុងការអនុវត្តគម្រោងអំពីគោលការណ៍ណែនាំ យន្តការនានា និងការចាប់ផ្តើមអនុវត្តសមាសភាគ២ នៃគម្រោងអាហាររូបត្ថម្ភនៅកម្ពុជា។

២.ធានាថារដ្ឋបាលថ្នាក់ក្រោមជាតិ បានត្រៀមខ្លួនរួចជាស្រេចសម្រាប់អនុវត្តសមាសភាគ២។

សូមបញ្ជាក់ថា៖ គម្រោងនេះជួយដល់ ៧ខេត្ត រួមមាន៖ ខេត្តក្រចេះ មណ្ឌលគីរី ស្ទឹងត្រែង រតនគីរី ព្រះវិហារ កំពង់ឆ្នាំង និងខេត្តកោះកុង ស្មើនឹង ៤៩ ក្រុង ស្រុក ស្មើនឹង ៣០២ឃុំ សង្កាត់ ១៦៤១ភូមិ៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ