រដ្ឋបាលខេត្តកណ្តាលបានរៀបចំមីទ្ទិញអបអរសាទរខួបលើកទី១០៧​ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០១៨
March 08, 2018 អ្នកទស្សនា :

នារសៀលថ្ងៃព្រហស្បតិ៍​ ៧​ រោច​ ខែផល្គុន​ ឆ្នាំរកា​ នព្វស័​ក​ ព​ ស​ ២៥៦១​ ត្រូវនឹង​ ថ្ងៃទី​ ៨ ខែមីនា ឆ្នាំ២០១៨ រដ្ឋបាលខេត្តកណ្តាលបានរៀបចំមីទ្ទិញអបអរសាទរខួបលើកទី១០៧​ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០១៨ ក្រោមប្រធានបទ«ស្ត្រីរួមគ្នារក្សាសន្តិភាពដើម្បីអភិវឌ្ឍន៍ជាតិ» ក្រោមអធិបតីភាព​ លោកជំទាវ ឃួន សុដារី តំណាងរាស្ត្រមណ្ឌលកណ្តាល និងឯកឧត្តម ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល។ សមាសភាពអញ្ជើញចូលរួមមាន៖​ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត, ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត, ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា, ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត, មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបី, លោក លោកស្រី ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត, ប្រធានក្រុមប្រឹក្សាក្រុងតាខ្មៅ, អភិបាលក្រុង ស្រុក មន្រ្តីរាជការ អ្នកគ្រូ គរុសិស្ស សរុបចំនួន​ ២១៣២​ នាក់។ ក្នុងឱកាសនេះដែរ​ គណៈអធិបតីបានឧបត្ថម្ភដល់សមាជិកក្នុងអង្គពិធី ក្នុងម្នាក់ៗ​ ថវិកាចំនួន​ ១០ ម៉ឺនរៀល។ ប្រភពព័ត៌មាន: រដ្ឋបាលខេត្តកណ្តាល (ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៨)

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ