ពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការ នៃស្នងការរដ្ឋាននគរបាលខេត្តមណ្ឌលគិរី
March 07, 2018 អ្នកទស្សនា :

ខេត្តមណ្ឌលគិរី៖ នៅព្រឹកថ្ងៃពុធ ៦រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៧ខែមីនា ឆ្នាំ ២០១៨ នេះ នៅអាគារសាលប្រជុំក្រុមប្រឹក្សាខេត្តមណ្ឌលគិរី បានរៀបចំពិធីប្រកាសផ្ទេរភារកិច្ចលោក ឧត្តមសេនីយ៍ទោ អ៊ុក សំណាង និងតែងតាំងមុខតំណែងលោក ឧត្តមសេនីយ៍ត្រី ឡោ សុខា ជាស្នងការ នៃស្នងការរដ្ឋាននគរបាលខេត្តមណ្ឌលគិរី  ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការ នៃអគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី ៕

ប្រភពព័ត៌មាន: រដ្ឋបាលខេត្តមណ្ឌលគិរី (ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៨)

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ