អភិបាលខេត្តប៉ៃលិន ជំរុញលើកទឹកចិត្តដល់មន្រ្តីនៃមន្ទីរវប្បធម៍ និងវិចិត្រសិល្បៈខេត្ត បន្តបង្កើនសមត្ថភាព និងចូលរួមថែរក្សាវប្បធម៍ព្រពៃណីដែលដូនតាយើងបានបន្សល់ទុកឱ្យបានគង់វង្ស
July 28, 2020 អ្នកទស្សនា :

      ប៉ៃលិន៖ មានប្រសាសន៍លើកឡើងក្នុងពិធី ប្រគល់សម្លៀកបំពាក់ដល់ក្រុមសិល្បៈនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តប៉ៃលិន និងប្រគល់ពានជ័យលាភីដែលទទួលបាន ជូនដល់រដ្ឋបាលខេត្ត នារសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្ត បានជំរុញលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងមន្រ្តីនៃមន្ទីរវប្បធម៍ និងវិចិត្រសិល្បៈ បន្ត បង្កើនសមត្ថភាព និងចូលរួមថែរក្សាវប្បធម៌ព្រពៃណី អោយបានគង់វង្ស ដែលដូនតាយើងបាន បន្សល់ទុកតាំងពីបុរាណមក។

      ឯកឧត្តម ផាន់ ចាន់ធុល បានមានប្រសាសន៍លើកឡើងថា៖ កន្លងមកមន្ទីរវប្បធម៍ និងវិចិត្រសិល្បៈខេត្ត បានខិតខំប្រឹងប្រែងថែរក្សាវប្បធម៌ទំនៀមទំលាប់ប្រពៃណីបានយ៉ាងខ្ជាប់ខ្ជួន ទាំងផ្នែករបាំ ល្ខោនយីកេរ និងផ្នែកផ្សេងៗជាច្រើនទៀត ជាពិសេសបានបណ្តុះបណ្តាលចំណេះជំនាញដល់មន្រ្តីដែលជាក្រុមសិល្បៈ នៃមន្ទីរវប្បធម៍ និងវិចិត្រសិល្បៈខេត្ត រួមទាំងបានបណ្តុះបណ្តាលដល់បងប្អូនយុវជននៅតាមសាលា និងសហគមន៍ផងដែរ។

      ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា៖ ជាក់ស្តែង នៅពេលកន្លងទៅរយៈពេល៥ខែមកនេះ មន្ទីរវប្បធម៍ និងវិចិត្រសិល្បៈបានដឹកនាំក្រុមសិល្បៈទៅចូលរូមសម្តែងក្នុងកម្មវិធីទិវាវប្បធម៌ជាតិ ០៣មីនា លើកទី២២ ឆ្នាំ២០២០ និងមហោស្រពសិល្បៈយុវជនទូទាំងប្រទេសឆ្នាំ៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដោយទទួលបានជ័យលាភីចំណាត់ថ្នាក់លេខ២ ផ្នែកល្ខោនយីកេរទូទាំងប្រទេស ដែលជាមោទនភាពខ្ពស់សម្រាប់មន្ទីរ ក៍ដូចមុខមាត់របស់ខេត្តប៉ៃលិនយើងទាំងមូល ដូច្នេះហើយសូមអោយមន្រ្តីដែលជាក្រុមសិល្បៈ នៃមន្ទីរវប្បធម៍ និងវិចិត្រសិល្បៈបន្តខិតខំបង្កើនសមត្ថភាពចំណេះជំនាញបន្ថែមទៀត ដើម្បីអោយវិស័យវប្បធម៌ និងវិចិត្រសិល្បៈក្នុងខេត្ត មានការរីកចម្រើនរុងរឿងទៅថ្ងៃអនាគត់ ជាពិសេសត្រូវចេះរួបរួមសាមគ្គីផ្ទៃក្នុង និងសហការគ្នាជាក្រុមអោយបានល្អប្រសើរ ក្នុងនាមយើងជាអ្នកសិល្បៈត្រូវចេះថែរក្សាវប្បធម៌ទំនៀមទំលាប់ប្រពៃណីរបស់ជាតិយើងអោយបានគង់វង្សនិងយូរអង្វែង។

      នៅក្នុងឱកាសនោះផងដែរ ឯកឧត្តម ផាន់ ចាន់ធុល ក៍បានថ្លែងអំណរអរគុណចំពោះលោកជំទាវ ស៊ុ ហៀង សភាពាណ្ជកម្មខេត្ត ដែលបានឧបត្ថម្ភសម្លៀកបំពាក់ដល់ក្រុមសិល្បៈនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តប៉ៃលិន ក្នុងន័យជួយលើកស្ទួយវិស័យវប្បធម៌ និងវិចិត្រសិល្បៈក្នុងខេត្តអោយមានការរីកចម្រើន។

      បើតាមការបញ្ជាក់របស់ លោក ព្រំ រដ្ឋា ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត បានឱ្យដឹងថា៖ សម្លៀកបំពាក់ដែលប្រគល់ជូនដល់ក្រុមសិល្បៈនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ រួមមាន៖ ផ្នែកល្ខោនយីកេទទួលបាន អាវឈុតល្ខោនយីកេ សរុបចំនួន ១៦ឈុត ស្មើនឹង១៦នាក់, ផ្នែករបាំក្ងោកទទួលបានចំនួន ២ឈុត គឺក្ងោកញី ១ឈុត ក្ងោកឈ្មោល ១ឈុត ក្រោមការឧបត្ថម្ភរបស់ លោកជំទាវ ស៊ុ ហៀង សភាពាណ្ជកម្មខេត្តប៉ៃលិន ក្នុងនោះឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន ក៍បានឧបត្ថម្ភថវិកាលើកទឹកចិត្ត ដល់ក្រុមសិល្បៈចំនួន ៤០០$ផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តប៉ៃលិន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ