កិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីសម្រេចស្ដីពីការកែសម្រួលក្រុមការងារត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ក្នុងខេត្តស្វាយរៀង
March 06, 2018 អ្នកទស្សនា :

នាព្រឹកថ្ងៃអង្គារ ០៥រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៨នេះ ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីសម្រេចស្ដីពីការកែសម្រួលក្រុមការងារត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តខេត្ត នៅសាលប្រជុំសាលាខេត្ត ។ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះ រួមមាន លោកជំទាវអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត លោកស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកអភិបាលក្រុង ស្រុក និងលោក លោកស្រីជាសមាជិកក្រុមការងារត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តខេត្ត ។ ក្នុងឱកាសនោះ ឯកឧត្ដមអភិបាលខេត្ត បានសម្ដែងនូវការកោតសសើរដល់មន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ដែលបានសហការអនុវត្តការងារត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តនេះបានល្អប្រសើរស្របតាមតួនាទីភារកិច្ចដែលបានកំណត់ ព្រមទាំងបានផ្ដាំផ្ញើដល់សមត្ថកិច្ចជំនាញ ជាពិសេសអាជ្ញាធរក្រុង ស្រុក ត្រូវបង្កើនសកម្មភាពទ្វេឡើងថែមទៀត សំដៅធ្វើយ៉ាងណាទប់ស្កាត់កុំមានរថយន្តខុសលក្ខណៈបច្ចេកទេស ជាពិសេសរថយន្តតទ្រុង ចរាចរណ៍នៅលើដងផ្លូវក្នុងភូមិសាស្រ្តក្រុង ស្រុកនីមួយៗ ក្នុងករណីមានរថយន្តតទ្រុងខុសលក្ខណៈបច្ចេកទេសចរាចរណ៍នៅលើដងផ្លូវត្រូវចាត់វិធានការតាមផ្លូវច្បាប់ឲ្យបានម៉ឹងម៉ាត់បំផុត ៕

ប្រភពព័ត៌មាន: រដ្ឋបាលខេត្តស្វាយរៀង (ថ្ងៃទី ០៦ ខែមីនា ឆ្នាំ២០១៨)

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ