ថ្នាក់ដឹកនាំខេត្តក្រចេះ ទទួលជួបសម្តែងការគួរសមជាមួយប្រតិភូគណៈកម្មការទី៨ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា
July 28, 2020 អ្នកទស្សនា :

      រសៀលថ្ងៃចន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម វ៉ា ថន អភិបាលខេត្ត និងឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញទទួលជួបសំដែងការគួរសមស្វាគមន៍គណប្រតិភូគណៈកម្មការទី៨ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយ លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ចអតីតយុទ្ធជនយុវនីតិសម្បទា ការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈនិងកិច្ចការនារី។

      ក្នុងគោលបំណងត្រួតពិនិត្យស្វែងយល់អំពីប្រសិទ្ធភាពនៃការអនុវត្តច្បាប់នានាពាក់ព័ន្ធនឹងវិស័យទាំងបួយរបស់គណៈកម្មាធិការ ជាពិសេសស្វែងយល់អំពីការផ្ដល់សេវាសុខាភិបាលតាមរយៈរបបសន្តិសុខសង្គមប.ស.ស និងគោនយោបាយឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីក្រីក្រមានផ្ទៃពោះនិងកុមារអាយុក្រោម២ឆ្នាំ៕

ប្រភព៖ រដ្ឋបាលខេត្តក្រចេះ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ