អភិបាលខេត្តបន្ទាយមានជ័យ ចុះពិនិត្យមើលដំណើរការរៀបចំសួនច្បារអមស្ទឹងសិរីសោភ័ណ
July 28, 2020 អ្នកទស្សនា :

     

សួនច្បារអមមាត់ស្ទឹងសិរីសោភ័ណ ឋិតក្នុងសង្កាត់ព្រះពន្លា នឹងក្លាយទៅជាកន្លែងសួនច្បារកម្សាន្ត និងហាត់ប្រាណរបស់ពុកម៉ែបងប្អូនប្រជាពលរដ្ឋ បង្កើនសោភ័ណភាព ក្រុងសិរីសោភ័ណ នៃទីរួមខេត្តបន្ទាយមានជ័យយើង ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ របស់ ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នៃយុទ្ធសាស្ត្រអភិវឌ្ឍខេត្ត។

      រសៀលថ្ងៃចន្ទ ២៧ កក្កដា ឆ្នាំ២០២០ ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ជាមួយលោកនាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត បានអញ្ជើញចុះពិនិត្យមើលដំណើររៀបចំសួនច្បារនេះ។

      ក្នុងឱកាសអញ្ជើញនោះ ឯកឧត្តម អ៊ុ រាត្រី បានគូសបញ្ជាក់ថា តាមគម្រោងផែនការអភិវឌ្ឍខេត្ត ក្នុងឆ្នាំ២០២០ និងឆ្នាំបន្ទាប់ទៀត យើងបានប្រើប្រាស់ថវិកាអភិវឌ្ឍន៍ខេត្ត ដើម្បីរៀបចំហេដ្ឋារចនាសម្ព័ន្ធរូបវ័ននានា ក្នុងភូមិសាស្ត្រខេត្តជារួម មានការកសាងផ្លូវ បេតុង កៅស៊ូ ដាក់លូ ភ្លើងបំភ្លើតាមទីប្រជុំជនក្នុងក្រុង ស្រុកមួយចំនួន។ ដោយឡែកក្នុងក្រុងសិរីសោភ័ណ រដ្ឋបាលខេត្តបាននឹងកំពុងអនុវត្តន៍ ការកសាង ផ្លូវចាក់បេតុង កៅស៊ូជាច្រើនខ្សែ ដើម្បីរៀបចំ និងសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

      ចំពោះ ការស្ថាបនាជំរាលច្រាំងមាត់ស្ទឹងសិរីសោភ័ណ និងរៀបចំផ្លូវ និងសួនច្បារអមនេះ ឯកឧត្តមអភិបាលខេត្ត បានលើកថា វាជាចំណែកដ៍សំខាន់ទី១ ធានាការបាក់ស្រុតដីចូលស្ទឹង , មានប្រព័ន្ធចម្រោះទឹកកង្វក់ ទឹកស្អុយមុនបង្ហូចូលទៅក្នុងស្ទឹង និង ជាកន្លែងសួនច្បារកម្សាន្ត និងហាត់ប្រាណរបស់ពុកម៉ែបងប្អូនប្រជាពលរដ្ឋ បង្កើនសោភ័ណភាព ក្រុងសិរីសោភ័ណ នៃទីរួមខេត្តបន្ទាយមានជ័យយើងផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ