រដ្ឋបាលខេត្តកោះកុង បើកកិច្ចប្រជុំជាមួយមន្ទីរជំនាញពាក់ព័ន្ធ និងជំរុញការងារវិស័យកសិកម្ម ក្នុងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ
July 28, 2020 អ្នកទស្សនា :

      ថ្ងៃអង្គារ ទី២៨ ខែកក្កដា ឆ្នាំ២០២០ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញ ជាអធិបតីដឹកនាំកិច្ចប្រជុំ ជាមួយមន្ទីរជំនាញពាក់ព័ន្ធ និងការជំរុញកាងារវិស័យកសិកម្ម ព្រមទាំងជំរុញការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំភ្ញីមាស ស្រុកគិរីសាគរ ខេត្តកោះកុង។

      លោកជំទាវអភិបាលខេត្ត បានលើកឡើងថា បច្ចុប្បន្នដោយសារជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ពង្រឹង និងពង្រីកការផលិតផលក្នុងស្រុក ជាពិសេសវិស័យកសិកម្មតែម្តង។

      ដោយឡែកខេត្តកោះកុង ដែលមានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ជាសេនាធិការ បានចុះអប់រំ ផ្សព្វផ្សាយ ដល់ប្រជាកសិករ នៅទូទាំងខេត្ត ឱ្យជំរុញការផលិត និងការដាំដុះ ស្របតាមបច្ចេកទេស របស់ក្រសួងកសិកម្ម ទន្ទឹមនេះដែរ សូមឱ្យមន្ទីរ អង្គភាព ចូលរួមជ្រោមជ្រែង ដល់ជនមានពិការភាព និងប្រជាពលរដ្ឋក្រីក្រ នៅឃុំភ្ញីមាស ស្រុកគិរីសាគរ ព្រមទាំងបន្តសហការផ្សព្វផ្សាយតាមជំនាញរៀងៗខ្លួន៕

ប្រភព៖ រដ្ឋបាលខេត្តកោះកុង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ