រដ្ឋបាលខេត្តកំពង់ចាម រៀបចំពិធីប្រកាស​ចូល​កាន់​មុខ​តំណែង​មន្ត្រី​គ្រប់គ្រង​ការិយាល័យ​ នៃ​មន្ទីរ​អប់រំ​យុវជន​ និង​កីឡា​ខេត្ត ​និងពិធីប្រគល់​ទង​ជ័យលាភី​ ​ប័ណ្ណ​សរសើរ​ជូន​អង្គភាព​មាន​ស្នាដៃ​ការងារ​ឆ្នេីម​
July 28, 2020 អ្នកទស្សនា :

      នារសៀល​ថ្ងៃ​ទី​២៧​ ខែកក្កដា​ ឆ្នាំ​២០២០នេះ​ ឯកឧត្តម​ កៅ​ សុខអាន​ អភិបាល​រង​ខេត្ត ​តំណាងឯកឧត្តម ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុង​ពិធីប្រកាស​ចូល​កាន់​មុខ​តំណែង​មន្ត្រី​គ្រប់គ្រង​ការិយាល័យ​ នៃ​មន្ទីរ​អប់រំ​យុវជន​ និង​កីឡា​ ខេត្ត​កំពង់ចាម​ ​​និងពិធីប្រគល់​ទង​ជ័យលាភី​ ​ប័ណ្ណ​សរសើរ​ជូន​អង្គភាព​មាន​ស្នាដៃ​ការងារ​ឆ្នេីម​។

      ឯកឧត្តម​ អភិបាល​រង​ខេត្ត​​ បាន​ថ្លែង​ការ​កោតសរសើរ​ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​មន្ត្រី​អប់រំ​គ្រប់​លំដាប់​ថ្នាក់​ សាស្ត្រាចារ្យ​ លោក​នាយក​ លោក​ស្រី​នាយិកា​ លោក​គ្រូ​ អ្នក​គ្រូ​ និង​អ្នក​ពាក់​ព័ន្ធ​វិស័យ​អប់រំ​ទាំង​អស់​ ដែល​បាន​ខិតខំ​បំពេញ​ភារកិច្ច​រៀងៗខ្លួន​ប្រកប​ដោយ​ឆន្ទៈ​ មនសិការ​វិជ្ជាជីវៈ​ រួម​ទាំង​ការ​ទទួល​ខុស​ត្រូវ​ ខ្ពស់​ក្នុង​ការ​កសាង​ធនធានមនុស្ស​ និង​ការ​អភិវឌ្ឍ​វិស័យ​អប់រំ​ប្រកប​ដោយ​ភាព​ជោគជ័យ​ បេីទោះ​បី​យេីង​នៅ​មាន​ចំណុច​អវិជ្ជមាន​ ដែល​ត្រូវ​ប្រឈម​ ក៏​ដោយ​ តែ​យើង​ត្រូវ​ជំនះ​បាន​នូវ​គ្រប់​ឧបសគ្គ​ទាំង​នោះ​ឆ្ពោះ​ទៅ​មុខ​ជានិច្ច​និរន្ត​។

      ឯកឧត្តម​​ ក៏បាន​​ធ្វើការ​ផ្តាំ​ផ្ញើ​ដល់​មន្ត្រី​គ្រប់គ្រង​ទេីប​តែង​តាំង​ថ្មី​ លោក​គ្រូ​ អ្នក​គ្រូ​ និង​អ្នក​ពាក់​ព័ន្ធ​ជា​មួយ​ការ​ងារ​អប់រំ​ទាំងអស់​ សូម​ធ្វើ​ឲ្យ​បាន​ទៅ​តាម​ការ​ប្តេជ្ញា​ចិត្ត​របស់​ខ្លួន​ ​និង​ឲ្យ​​មាន​ភាព​ស្មោះត្រង់​នឹង​មុខ​វិជ្ជា​ជីវៈ​ ក្នុង​ការ​ផ្តល់​សេវា​ជូន​មន្ត្រី​រាជការ​ និង​ការ​ផ្តល់​សេវា​ជូន​ប្រជាពលរដ្ឋ​ ហើយ​ញញឹម​ឲ្យ​បាន​ច្រើន​ជាមួយ​ប្រជាពលរដ្ឋ​ ព្រមទាំងមាន​ភាព​ស្មោះត្រង់​ជាមួយ​អង្គភាព​ អាជ្ញាធរ​ដែនដី​ ក្រសួង​ រាជរដ្ឋាភិបាល​ ជាពិសេស​ត្រូវ​មាន​សាមគ្គីភាព​ល្អ​ កុំ​ឧស្សាហ៍ចាប់​តែ​កំហុស​គេ​ច្រើន​ពេក​ និង​ត្រូវ​ចេះ​អប់រំ​គេ​ឲ្យ​បាន​ច្រើន​ផង​ដែរ​​។​

       គួរបញ្ចាក់ថា ​សម្រាប់ការ​ងារ​ប្រឡង​ប្រណាំង​នៅ​ឆ្នាំ​២០១៩​ កន្លង​មក​នេះ​ ខេត្ត​កំពង់ចាម​ ទទួល​បាន​ជ័យ​លាភី​ ពាន់​រង្វាន់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គួរជាទីមោទនៈ ក្នុងនោះ

​ -គ្រូ​ល្អ​ទទួល​បាន​ជ័យ​លាភី​លេខ​ ១​ ទូទាំង​ប្រទេស​ (មក​ពី​បឋម​សិក្សា​ កួច​ ម៉េងលី​ ទួល​បេង​ ស្រុក​កំពង់​សៀម​)​
-គ្រូ​ល្អ​ទទួល​បាន​ជ័យ​លាភី​លេខ​ ២​ទូទាំង​ប្រទេស​(មក​ពី​បឋម​សិក្សា​វាល​វង់​ ក្រុង​កំពង់​ចាម​)​
-គ្រូ​ល្អ​ទទួល​បាន​ជ័យ​លាភី​លេខ​ ៤​ទូទាំង​ប្រទេស​ (មក​ពី​បឋម​សិក្សា​វាល​វង់​ ក្រុង​កំពង់​ចាម​)​
-គ្រូ​ល្អ​ ជាប់​ចំណាត់ថ្នាក់​ ប័ណ្ណ​សរសើរ​ (មក​ពី​បឋម​សិក្សា​ ស្វាយ​ទាប​ ស្រុក​ចំការ​លើ​ ខេត្ត​កំពង់​ចាម)​
-នាយក​ល្អ​ ទទួល​បាន​ជ័យ​លាភី​លេខ​ ៥​ ទូទាំង​ប្រទេស​ (មក​ពី​បឋម​សិក្សា​ ថ្លុក​ជ្រៅ​ ស្រុក​កងមាស​)៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ