រដ្ឋបាលខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅអនុវត្តបន្ត
July 28, 2020 អ្នកទស្សនា :

      កំពង់ឆ្នាំង​៖ នៅព្រឹក​ថ្ងៃចន្ទ ទី២៧ ខែកក្កដា ឆ្នាំ ២០២០នេះ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងខែកក្កដា និងលើកទិសដៅអនុវត្តបន្ត ក្រោមអធិបតីភាព ឯកឧត្តម ឈួរ ច័ន្ទ​ឌឿន អភិបាល​ខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត នាយក នាយករង រដ្ឋបាលខេត្ត លោក លោកស្រីនាយកទីចាត់ការចំណុះសាលាខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុងស្រុក និងអធិការក្រុងស្រុកចូលរួមផងដែរ។

      ឯកឧត្តម ឈួរ ច័ន្ទឌឿន ក៏បានជម្រុញដល់គ្រប់ស្ថាប័ន អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ត្រូវពង្រឹង និងគ្រប់គ្រងមន្រ្តីរាជការក្រោមឱវាទរបស់ខ្លួនឱ្យបានល្អ, ត្រួតពិនិត្យសកម្មភាពការងារធៀបទៅនឹងផែនការសកម្មភាព, អនុវត្តឱ្យបានតាមគោលការណ៍របស់ថ្នាក់លើបានកំណត់ និងត្រូវមានវិធានការណ៍ចំពោះមន្រ្តីរាជការណាមិនគោរពតាមច្បាប់សហលក្ខន្តិកៈមន្រ្តីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា។

      ជាពិសេសស្ថាប័នពាក់ព័ន្ធត្រូវសហការជាមួយអាជ្ញាធរដែនដីខិតខំថែរក្សាការពារធនធានធម្មជាតិ ទប់ស្កាត់ការរុករានទន្ទ្រានដីរបស់រដ្ឋមកធ្វើជាកម្មសិទ្ធិឯកជន និងរក្សាសុខសុវត្ថិភាព សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ទទួលខុសត្រូវរបស់ខ្លួនឲ្យបានល្អ និងត្រូវផ្សព្វផ្សាយច្បាប់ផ្សេងៗ ឱ្យប្រជាពលរដ្ឋ យល់ ជាពិសេសច្បាប់ចរាចរណ៍ ពង្រឹងការអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់។

      ឯកឧត្តម ឈួរ ច័ន្ទឌឿន បានផ្តាំផ្ញើឱ្យគ្រប់មន្ទីរ អង្គភាពជុំវិញខេត្ត អាជ្ញាធរ និងសមត្ថកិច្ចក្រុងស្រុក ចង់សម្រេចបាននូវសូចនាករមួយប្រកបដោយប្រសិទ្ធភាពខ្ពស់ ត្រូវប្រតិបត្តិតាមតួនាទី ភារកិច្ចរបស់ខ្លួនដោយមាន ផែនការសកម្មភាពការងារច្បាស់លាស់ស្របតាមគោលនយោបាយយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលដែលមានសម្តេច តេជោ ហ៊ុន សែនជាប្រមុខ។

      ជាពិសេសគ្រប់អង្គភាពជុំវិញខេត្ត និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវចូលរួមផ្សព្វផ្សាយអំពីវិធានការបង្ការ និងទប់ស្កាត់ជំងឺផ្សេងៗ និងបន្តយកចិត្តទុកដាក់ចូលរួមផ្សព្វផ្សាយ អប់រំអំពីវិធានការបង្ការការ ការពារការរីករាលដាលជំងឺកូវីដ-១៩ ឱ្យប្រជាពលរដ្ឋបានយល់ជ្រួតជ្រាបស្របតាមការណែនាំរបស់ក្រសួងសុខាភិបាលបានកំណត់។

      ក្នុងនោះអាជ្ញាធរមូលដ្ឋានត្រូវក្តាប់ឱ្យបានស្ថិតិពលករចំណាកស្រុក រាយការណ៍មកថ្នាក់លើបានទាន់ពេលវេលា និងចូលរួមសហការជាមួយមន្ទីរផែនការខេត្ត ក្នុងការកំណត់ឱ្យបានច្បាស់លាស់ត្រឹមត្រូវនូវអត្តសញ្ញាណកម្មគ្រួសារក្រីក្រក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ