ផ្លូវដីសចំនួន១ខ្សែ ប្រវែង ៩៥០ម៉ែត្រ ទទឹង ៥ម៉ែត្រ ស្ថិតក្នុងស្រុកពួក ខេត្តសៀមរាប បានបញ្ចប់ការជួសជុលរួចរាល់ជាស្ថាពរ
March 06, 2018 អ្នកទស្សនា :

នៅព្រឹកថ្ងៃ អង្គារ​ ០៥ រោច ខែ ផល្គុនឆ្នាំរការ នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ០៦ ខែមីនា ឆ្នាំ ២០១៨ បន្ទាប់ពីពិនិត្យផ្លូវនៅឃុំស្រែណូយរួចមក​ មន្ត្រីទីចាត់ការផែនការ និងវិយោគសាលាខេត្តសៀមរាប បានបន្តចុះទៅបិទគម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ២០១៦ គម្រោងជួសជុលផ្លូវដីស ចំនួន១ខ្សែ ដែលមានប្រវែង ៩៥០ម៉ែត្រ ទទឹង ៥ម៉ែត្រ លូជ្រុង១កន្លែង និងលូមូល១០០ភ្លោះ ២កន្លែង ស្ថិតក្នុងភូមិសាស្ត្រភូមិស្វាយ ឃុំត្រីញ័រ ស្រុកពួក ខេត្តសៀមរាប ។ ក្រោយពីជួសជុលផ្លូវដីស មុននឹងដាក់អោយប្រើប្រាស់ជាផ្លូវការ ក្រុមការងារក៏បានធ្វើការពិនិត្យបច្ចេកទេសក្នុងការកៀរ កិនបង្ហាប់ដីដោយមានការទទួលខុសត្រូវពីអ្នកម៉ៅការ មុននឹងក្រុមការងារខេត្តទទួលយកជាផ្លូវការ។ ក្រោយពីការពិនិត្យរបស់ក្រុមការងារបច្ចេកទេសមក ឃើញថាផ្លូវនេះ គឺអ្នកម៉ៅការបានអនុវត្តទៅតាមលក្ខ័ណ្ឌនៃកិច្ចសន្យា ទាំងទំហំ បរិមាណដែលបានចុះកិច្ចសន្យាជាមួយរដ្ឋបាលឃុំ ។ សូមបញ្ជាក់ផងដែរថា ការជួសជុលផ្លូវដីស នេះ ប្រើប្រាស់ពេលវេលាអស់រយៈពេលជិត២ឆ្នាំ (ដោយមូលហេតុ គ្រោះធម្មជាតិ) និងមានការធានាសុពលភាពរយៈពេល៦ខែ ផងដែរ ៕

ប្រភពព័ត៌មាន: រដ្ឋបាលខេត្តសៀមរាប​ (ថ្ងៃទី ០៦ ខៃមីនា ឆ្នាំ២០១៨)

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ