ថ្នាក់ដឹកនាំខេត្តកំពត អញ្ជើញប្រគេនទេយ្យវត្ថុ គ្រឿងឧបភោគ បរិភោគដល់ព្រះសង្ឈគង់ចាំព្រះវស្សានៅវត្តជុំក្រៀល
July 27, 2020 អ្នកទស្សនា :

      រសៀលថ្ងៃសៅរ៍ទី២៥ ឆ្នាំ២០២០​ ឯកឧត្តម​ ជាវ​ តាយ​ អភិបាលនៃគណៈអភិបាលខេត្ត​និងលោកជំទាវ ឯកឧត្តម ជឹង​ ផល្លា​ ប្រធាន​ក្រុមប្រឹក្សាខេត្តកំពត​ និងលោកជំទាវ បានអញ្ជើញ​អមដំណើរ​ ឯកឧត្តម​ បណ្ឌិត ប៉ែន ស៊ីម៉ន អ្នកតំណាងរាស្ត្រមណ្ឌលកំពត និងជាប្រធានគណៈកម្មាទី១០នៃរដ្ឋសភាជាតិ នាំយកទេយ្យទាន គ្រឿងឧបភោគ​ បរិភោគ​ និងបច្ច័យទៅវេរប្រគេនដល់ព្រះសង្ឈដែលគង់ចាំព្រះវស្សា នៅវត្តជុំក្រៀល ស្រុកទឹកឈូ ខេត្តកំពត។

      ពិធីនារសៀលនេះមានការអអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ​ សមាជិក​ព្រឹទ្ធសភា​ រដ្ឋសភា​ ឯកឧត្តម​លោកជំទាវ​ សមាជិកក្រុមប្រឹក្សាខេត្ត​ អភិបាលរងខេត្ត លោកអភិបាលក្រុងកំពត​ ស្រុកទឹកឈូ​ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ពុទ្ធបរិស័ទចំណុះជើងវត្តយ៉ាងច្រើនកុះករ។

      សូមជម្រាបថាពិធីបុណ្យចូលព្រះវស្សា ដែលមានរយៈពេលបីខែ ពីថ្ងៃ១រោច ខែអាសាឍ រហូតដល់ថ្ងៃ១៥កើត ខែអស្សុជ។ ចូល ព្រះវស្សាគឺជាព្រះវិន័យដែលព្រះសម្មាសម្ពុទ្ធទ្រង់បញ្ញត្តិឡើង ដើម្បីឲ្យព្រះសង្ឃសាវ័កប្រតិបត្តិ ដោយត្រូវគង់ចាំព្រះវស្សា នៅក្នុងទីវត្ត អារាម ដើម្បីសិក្សាព្រះធម៌វិន័យ និងប្រតិបត្តិតាមពុទ្ធបញ្ញត្តិ។ ជាការទ្រទ្រង់ដល់ព្រះសង្ឃនៅក្នុងរយៈពេលបីខែនេះ ប្រជាពុទ្ធបរិស័ទ តែងតែនាំយកនូវទេយ្យទាន ដូចជា អង្ករ ទៀន ធូប ប្រេង ស្បង់ជីវរ សំពត់ ស្លាដក និងគ្រឿងសម្ភារៈដ៏ទៃទៀត ទៅប្រគេនព្រះសង្ឃ តាមវត្តអារាម។

      ទេយ្យវត្ថុ​ និងសម្ភារៈដែលបានប្រគេនសម្រាប់ព្រះសង្ឃ មាន សៀវភៅសិក្សាភាសាថៃដោយខ្លួនឯង ២០០ក្បាល សៀវភៅ៣ប្រធានសិក្សាភាសាអង់គ្លេសដោយខ្លួនឯង ២០០ក្បាល ត្រៃល្អ ២៥ ត្រៃ ១៦៨ យ៉ាអ៊ួរ ២កេះ កូកាកូឡា ១កេះ ទឹកដោះគោបឺត ២២ កេះ ទឹកដោះគោខាប់ ៧ កេះ IZE ៨កេះ វ៉ើក ៥ កេះ អង្ករ ២តោន ត្រីខ ៥កេះធំ មីម៉ាម៉ា ២០កេះ ទឹកត្រី ២០យួរ ទឹកស៊ីអ៉ីវ ២០យួរ ទឹកសុទ្ធ ២០កេះ តែ ២០កញ្ជប់ ស្ករស ២០ គីឡូ ប្រគេនបច្ច័យ ភិក្ខុសង្ឃ ២៥អង្គ ក្នុងមួយអង្គ ១០ម៉ឺនរៀល ភិក្ខុសាមណសិស្ស ១៦៨ អង្គ ក្នុងមួយអង្គ ៥ម៉ឺនរៀល និងយាយជីក្នុងវត្តជុំគ្រៀល ២០នាក់ ម្នាក់ៗ ៥ម៉ឺនរៀល សរុបថវិកាអស់ជាង១០លានរៀល៕

ប្រភព៖ រដ្ឋបាលខេត្តកំពត

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ