អភិបាលខេត្តកំពង់ចាម ដឹកនាំមន្ត្រីពាក់ព័ន្ធ អាជ្ញាធរក្រុង និងគណៈអាជីវករផ្សារ ចុះពិនិត្យស្ថានភាពលក់ដូររបស់បងប្អូនអាជីវករ នៅផ្សារបឹងកុក និងផ្សារធំកំពង់ចាម
July 27, 2020 អ្នកទស្សនា :

      នៅព្រឹកថ្ងៃទី២៥ ខែកក្តដា ឆ្នាំ២០២០ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត បានដឹកនាំមន្ត្រីពាក់ព័ន្ធ អាជ្ញាធរក្រុង និងគណៈអាជីវករផ្សារ អញ្ជើញចុះពិនិត្យស្ថានភាពលក់ដូររបស់បងប្អូនអាជីវករ នៅផ្សារបឹងកុក ស្ថិតនៅសង្កាត់កំពង់ចាម ក្រុងកំពង់ចាម និងផ្សារធំកំពង់ចាម ស្ថិតនៅសង្កាត់កំពង់ចាម ខេត្តកំពង់ចាម និងពិនិត្យស្ថានភាពជាក់ស្តែងនៃទីតាំងដែលត្រូវសាងសង់ដំបូលក្នុងផ្សារទាំងពីរ។

      ក្នុងឱកាសនៃការចុះពិនិត្យឯកឧត្តម អភិបាលខេត្ត បានឲ្យជំនាញចុះសាងសង់ដំបូលផ្នែកខាងមុខផ្សារបឹងកុក និងដំបូលផែ្នកខាងកើតនៃផ្សារធំកំពង់ចាម ឲ្យបានឆាប់រហ័ស និងសំណូមពរដល់បងប្អូនអាជីវករ និងប្រពលរដ្ឋទាំងអស់សូមឲ្យមានការយោគយល់ សហការជាមួយគណៈអាជីវករ ក្រុមជាងដែលទទួលការសាងសង់ដើម្បីឲ្យគម្រោងការសាងសង់សម្រេចបានលទ្ធផលតាមការគ្រោងទុក ជាមួយគ្នានេះ ទាំងបងប្អូនអាជីវករ និងប្រជាពលរដ្ឋដែលមកទិញទំនិញនៅផ្សារទាំងពីរ បានសម្តែងនូវការសាទរចំពោះឯកឧត្តមអភិបាលខេត្តដែលបានគិតគូរពីសុខទុក្ខ និងការលំបាករបស់បងប្អូនអាជីវករទាំងពីរផ្សារ និងសូមគោរពថ្លែងអំណរគុណដល់ឯកឧត្តមអភិបាលខេត្តដែលបានផ្តួចផ្តើមការសាងសង់ដំបូលផ្សារទាំងពីរនេះ។

      សូមបញ្ចាក់ថា ដោយមើលឃើញពីការលំបាក របស់បងប្អូនអាជីវករទាំងពីរផ្សារ ដោយនៅរដូវវស្សាទឹកលិច ហើយរដូវប្រាំងក្តៅខ្លាំង គ្មានខ្យល់ចេញចូលគ្រប់គ្រាន់ ឯកឧត្តមអភិបាលខេត្តបានអនុញ្ញាតឲ្យមន្ត្រីជំនាញសិក្សា និងរៀបចំការសាងសង់ដំបូលផ្សារទាំងពីរមាន ទំហំ ១០.៣៨០ម៉ែត្រការ៉េ (ក្នុងនោះផ្សារបឹងកុក ទំហំ ៤.០០០ម៉ែត្រការ៉េ និងផ្សាធំកំពង់ចាម ទំហំ៦.៣៨០ម៉ែត្រការ៉េ) ដើម្បីកែលំអរបរិយាកាសនៃការលក់ដូរ ដោយផ្តល់នូវផាសុខភាព ទាំងអាជីវករ និងបងប្អូនប្រជាពលរដ្ឋឲ្យមានខ្យល់អាកាសគ្រប់គ្រាន់។ គម្រោងទាំងពីរខាងលើនេះប្រើប្រាស់ថវិការបស់រដ្ឋបាលខេត្តកំពង់ចាម៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ