ក្រុមការងារចម្រុះបន្តចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈក្នុងក្រុងសៀមរាប ដើម្បីរៀបចំសោភ័ណភាពក្នុងឱកាសបុណ្យចូលឆ្នាំថ្មី អង្គរសង្ក្រាន្ត ឆ្នាំ២០១៨
March 06, 2018 អ្នកទស្សនា :

ថ្ងៃអង្គារ​ ០៥រោច​ ខែផល្គុន​ ឆ្នាំរកា​ នព្វស័ក​ ព.ស២៥៦១​ ត្រូវនឹងថ្ងៃទី០៦​ ខែមីនា​ ឆ្នាំ២០១៨ លោក សូរ ប្លាតុង អភិបាលនៃគណៈអភិបាលក្រុងសៀមរាប បានដឹកនាំក្រុមការងារចម្រុះចុះរៀបចំសណ្តាប់ធ្នាប់ រក្សាសាធារណៈក្នុងក្រុងសៀមរាប នៅតាមបណ្តោយកំណាត់ផ្លូវជាតិលេខ៦ ចាប់ពីចំណុចភ្លើងស្តុបសុខា រហូតដល់ចំណុចភ្លើងស្តុបផ្លូវបំបែកសណ្ឋាគារស៉ីធីអង្គរ ក្នុងភូមិសាស្ត្រសង្កាត់ស្វាយដង្គំ ។​ ក្នុងនោះក្រុមការងារយើងបានធ្វើកិច្ចសន្យាណែនាំ ម្ចាស់ទីតាំងបានចំនួនសរុប​ ៦១កន្លែងស្មើនឹង​ ៦១ទីតាំង ដែលតែងតែដាក់សម្ភារលក់ដូរ លើដីចំណីផ្លូវសាធារណៈ​ និងផ្លូវថ្មើរជើងផងដែរ។ ក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រី រួមទាំងបងប្អូនប្រជាពលរដ្ឋ រស់នៅក្នុងក្រុងសៀមរាប ពិតចង់ឃើញ ទីក្រុងសៀមរាប មានសណ្តាប់ធ្នាប់ មានរបៀបរៀបរយ អនាម័យល្អ បរិស្ថានល្អ ដែលនឹងធ្វើអោយទីក្រុងមួយនេះ នឹងប្រជាពលរដ្ឋ មានភាពថ្លៃថ្នូរ ស័ក្តិសមជាទីក្រុងទេសចរណ៍ដ៏ល្បាញល្បីក្នុងពិភពលោក។ កិច្ចការរៀបចំ សណ្តាប់ធ្នាប់ទាំងនេះ មិនអាចជោគជ័យបានឡើយ បើខ្វះការចូលរួមពីបងប្អូនប្រជាពលរដ្ឋ និងបងប្អូនអាជីវករ ដែលកំពុងប្រកបមុខរបរ នៅតាមបណ្តោយដងផ្លូវនានា ក្នុងក្រុងសៀមរាប ។ ជាការពិតណាស់ ការប្រកប មុខរបរ របស់បងប្អូន មិនមែនជាទង្វើរផ្ទុយនឹងច្បាប់ឡើយ តែការយកទីតាំងចិញ្ចើមផ្លូវសារធារណៈ​ ឬផ្លូវថ្មើរជើង ធ្វើជាកន្លែងប្រកបមុខរបរ គឺជាការខុសឆ្គង បង្ករអោយមានភាព អាណាធិតេយ្យ និងបង្ករអោយមានការកកស្ទះចរាចរណ៏មួយចំណែកផងដែរ ។​ អាស្រ័យហេតុនេះសូមបងប្អូន ប្រជាពលរដ្ឋ រស់នៅក្នុងក្រុងសៀមរាបទាំងអស់ មេត្តាចូលរួម រក្សាសណ្តាប់ធ្នាប់សាធារណៈ​ ជាមួយនឹងអាជ្ញាធរ ដើម្បីរួមគ្នាប្រែក្លាយទីក្រុងរបស់យើង អោយក្លាយជាទីក្រុង ដែលមានសណ្តាប់ធ្នាប់ សុវត្ថិភាព ភាពថ្លៃថ្នូរ កាត់បន្ថយការកក់ស្ទះចរាចរណ៍ ស័ក្តិសមជាទីក្រុងទេសចរណ៍ ដ៏ល្បីល្បាញ នឹងទាក់ទាញភ្ញៀវទេសចរផងដែរ និងត្រៀមទទួលភ្ញៀវទេសចរជាតិនិងអន្តរជាតិ ដែលគ្រោងមក ចូលរួមអបអរសាទ កម្មវិធីបុណ្យចូលឆ្នាំថ្មី អង្គរសង្ក្រាន្តឆ្នាំ២០១៨ ក្នុងក្រុងសៀមរាប នាពេលខាងមុខនេះផងដែរ៕ ប្រភពព័ត៌មាន: រដ្ឋបាលខេត្តសៀមរាប​ (ថ្ងៃទី ០៦ ខែមីនា ឆ្នាំ២០១៨)

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ