អភិបាលខេត្តត្បូងឃ្មុំ ចុះពិនិត្យស្ថានភាពលក់ដូរក្នុងផ្សារមេមត់ និងដោះស្រាយបញ្ហាប្រឈមចាំបាច់ជូនអាជីវករ បន្តផ្តល់ភាពស្និទ្ធស្នាល ក្នុងនាមអាណាព្យាបាលពលរដ្ឋ
July 24, 2020 អ្នកទស្សនា :

      (ត្បូងឃ្មុំ)៖ ដើម្បីបានយល់នូវស្ថានភាពការប្រកបរបរលក់ដូររបស់អាជីវករ និងដោះស្រាយបញ្ហានានា បង្កលក្ខណៈងាយស្រួលដល់បងប្អូនអាជីវករ ក្នុងសម័យកាលជំងឺកូវីដ-១៩នេះ នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ រួមដំណើរដោយអភិបាលរងខេត្ត ថ្នាក់ដឹកនាំសាលាខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរស្រុកមេមត់ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប បានអញ្ជើញចុះពិនិត្យមើលស្ថានភាពការលក់ដូររបស់អាជីវករ ធ្វើការសំណេះសំណាល ស្តាប់ពីការបញ្ហា និងសំណើរចាំបាច់មួយចំនួន ដើម្បីពិនិត្យ និងដោះស្រាយជូនអាជីវករនៅផ្សារមេមត់ ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

      ឆ្លើយតបនឹងបញ្ហាប្រឈម និងសំណូមពរ របស់អាជីវករក្នុងផ្សារមេមត់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានទទួលសំណើរ និងដោះស្រាយជូនភ្លាមៗ ដោយចាត់ឲ្យមន្ត្រីជំនាញរដ្ឋបាលខេត្ត រួមជាមួយមន្ទីរជំនាញ អាជ្ញាធរស្រុក និងម្ចាស់ផ្សារដែលដេញថ្លៃបាន ត្រូវពិនិត្យពិភាក្សារួមសហការអនុវត្តន៍អោយខានតែបាន៕

ប្រភព៖ រដ្ឋបាលខេត្តត្បូងឃ្មុំ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ