កសិករខេត្តប៉ៃលិន ចំនួន២៥៧គ្រួសារ ដែលផលដំណាំខូចខាតដោយសារគ្រោះធម្មជាតិ ទទួលអំណោយពូជដំណាំ ជី និងថ្នាំកសិកម្ម ពីរាជរដ្ឋាភិបាលកម្ពុជា
July 24, 2020 អ្នកទស្សនា :

      ប៉ៃលិន៖ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន អមដំណើរដោយ លោកជំទាវ ជា លាភ អភិបាលរងខេត្ត និងថ្នាក់ដឹកនាំមន្ទីរជំនាញស្ថាប័នជុំវិញខេត្ត បានអញ្ជើញ ចែកពូជពោត ស្រូវ ជី និងថ្នាំកសិកម្ម ដែលជាអំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈ មន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តប៉ៃលិន ដល់ប្រជាកសិករ ចំនួន ២៦០គ្រួសារ ដែល ទទួលរងគ្រោះធម្មជាតិ លើផលិតកម្មកសិកម្ម នាដើមឆ្នាំ២០២០នេះ។

      លោក សាយ សុផាត ប្រធានមន្ទីរកសិកម្មខេត្តប៉ៃលិន បានធ្វើរបាយការណ៍ឱ្យដឹងថា៖ *ផ្ទៃដីខូចខាត ដំណាំដោយគ្រោះរាំងស្ងួត និងសត្វល្អិតបំផ្លាញក្នុងឆមាសទី១ ឆ្នាំ២០២០រួមមាន៖

-ស្រូវរដូវប្រាំងខូចខាត ដោយ គ្រោះរាំងស្ងួតចំនួន ២៥៤ ហ.ត ស្មើនឹង ៦៧.៧៤% នៃផ្ទៃដីដាំដុះសរុប

-ដំណាំពោតក្រហមខូច ខាត ដោយគ្រោះរាំងស្ងួតចំនួន ២៨៨ ហ.ត និងខូចខាត ដោយដង្កូវហ្វូងចំនួន ៤ ០០២ហ.ត ស្មើនឹង ៧៨.១៤% នៃផ្ទៃដីដាំដុះ
-ដំណាំដំឡូងមីខូចខាតដោយគ្រោះរាំងស្ងួតចំនួន ៣៩៧ ហ.ត ស្មើនឹង១% នៃផ្ទៃដីដំាដុះសរុប និងដំណាំដូងប្រេងខូចខាតដោយគ្រោះរាំងស្ងួតចំនួន ៤០ហ.ត ស្មើនឹង១០០% នៃផ្ទៃដីដាំដុះសរុប។

      ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ បច្ចុប្បន្ននេះ អាកាសធាតុទូទាំងពិភពលោក មានការប្រែប្រួល និងបានបង្កអោយប៉ះពាល់ដល់ការងារកសិកម្ម ហើយជាក់ស្តែង នៅខេត្តប៉ៃលិនប៉ុន្មានឆ្នាំចុងក្រោយនេះ អាកាសធាតុមានការប្រែប្រួលខ្លាំង ដូចជាអាកាសធាតុក្តៅខ្លាំង ភ្លៀង ធ្លាក់មានចំនួនតិច ដែលបញ្ហានេះ បានធ្វើអោយផលដំណាំរបស់បងប្អូនប្រជាពលរដ្ឋទទួលរងការខូចខាត ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ យើងត្រូវតែចេះសំរបខ្លួនទៅនឹងធម្មជាតិ និងត្រូវដាំដំណាំណាដែលត្រូវការ ទឹកតិច ឬប្រើប្រាស់ ពូជ ន៍ដំណាំណាដែលធននឹងភាពរាំងស្ងួត និងធន់នឹងភាពជាំទឹក អាស្រ័យទៅនឹងស្ថាន ភាព ដីរបស់ខ្លួន។

      ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា៖ រាជរដ្ឋាភិបាលកម្ពុជាក្រោមការ ដឹក នាំ របស់ សម្តច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ទុក វិស័យកសិកម្ម ជាផ្នែក មួយ យ៉ាងសំខាន់ដើម្បីស្តារឃឿនសេដ្ឋកិច្ចជាតិឱ្យបានរីកចំរើន ព្រោះថាប្រទេសយើងជាប្រទេសដែល មានសក្តានុ ពលលើផ្នែកកសិកម្ម ដោយប្រជាពលរដ្ឋជាង៨០ភាគរយ ជាកសិករប្រកបរបរកសិកម្ម ដូចនេះការ ឧបត្ថម្ភពូជន៍ពោត និងពូជន៍ស្រូវដល់កសិកររងគ្រោះនាពេលនេះ គឺជាការរួមចំណែកយ៉ាងសំខាន់ដល់កសិករ ក្នុងការបង្កបង្កើនផលរដូវកាលថ្មីឱ្យបានទាន់ពេលវេលា។

      នៅក្នុងឱកាសនោះផងដែរ ឯកឧត្តម ផាន់ ចាន់ធុល ក៍បាន ណែនាំដល់ប្រជាកសិករ យើងទាំង អស់ត្រូវ ចងក្រងគ្នាជាសហគមន៍កសិកម្ម ដែលយើងអាចដាំដុះដំណាំ ទៅតាមតម្រូវការទីផ្សារ និងតាមកិច្ចសន្យា ព្រម ទាំងមានលទ្ធភាពចចារតំលៃជាមួយក្រុមហ៊ុន ធានាបាននូវ តំលៃ មួយ សមរម្យ ដែលប្រជាពលរដ្ឋ យើងអាច ទទួល យកបាន ហើយយើងក៍មាននិរន្តរភាពលើទីផ្សារ លក់ កសិផល របស់ យើងផងដែរ។

      សូមបញ្ជាក់ថា៖ ពូជដំណាំ និងថ្នាំ ជីកសិកម្ម ដែលចែកជូនកសិកររងគ្រោះធម្មជាតិ លើផលិតកម្ម កសិកម្ម សរុបចំនួន ៦ឃុំ/សង្កាត់ ស្មើនឹង ២៥៧គ្រួសារ និងសហគមន៍កសិកម្មមួយចំនួននាពេលនេះរួម មាន៖

-ពូជពោតស៊ីភី៦៣៩ ចំនួន ២៥០ ការ៉ុង ស្មើនឹង ២.៥០ តោន -ពូជស្រូវសែនក្រអូប ចំនួន ៦២ ការ៉ុង ស្មើនឹង ២.៥ តោន
-ពូជបន្លែ ចំនួន ២៤០ កញ្ចប់ ស្មើនឹង ៨០គីឡូក្រាម

-ជីកំប៉ុស្ដ និងជីគីមី ចំនួន ៨០ ការ៉ុង ស្មើនឹង ៤ តោន
-ថ្នាំសំលាប់សត្វល្អិត ចំនួន ៨៩០ ដប ស្មើនឹង ១០កេស និងសម្ភារចិញ្ចឹមសត្វ ចំនួន១៨ កញ្ចប់៕

ប្រភព៖ រដ្ឋបាលខេត្តប៉ៃលិន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ