អាជ្ញាធរខេត្តប៉ៃលិន ចុះសួរសុខទុក្ខ និងនាំយកស្បៀងឧបត្ថម្ភដល់ប្រជាពលរដ្ឋទីទាល់ក្រ នៅឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ
July 24, 2020 អ្នកទស្សនា :

      ប៉ៃលិន៖ នៅសាលាឃុំស្ទឹងកាច់ នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន អមដំណើរដោយលោកជំទាវ ជា លាភ អភិបាលរងខេត្ត និងថ្នាក់ដឹកនាំមន្ទីរជំនាញស្ថាប័នជុំវិញខេត្ត ព្រមទាំងក្រុមការ បានអញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងឧបត្ថម្ភស្បៀងដល់ប្រជាពលរដ្ឋទីទាល់ក្រ ចំនួន ៦៤គ្រួសារ ក្នុងឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

      ឯកត្តម ផាន់ ចានធុល អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ រាជដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ សែន បានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព និងបានកសាងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័នលើគ្រប់វិស័យ ព្រមទាំងបានយកចិត្តទុកដាក់គិតគូពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ដោយមិនបណ្តោយអោយប្រជាពលរដ្ឋណាម្នាក់ស្លាប់អត់បាយ ដោយមិនបានដឹង និងមិនបានដោះស្រាយននោះឡើយ ហើយជាក់ស្តែងក្នុងវិបត្តិជម្ងឺកូវីត-១៩ រាជរដ្ឋាភិបាលកម្ពុជាបានឧបត្ថម្ភសាច់ប្រាក់ដល់ប្រជាពលរដ្ឋក្រីក្រ ដែលមានបញ្ហាសេដ្ឋកិច្ចគ្រួសារ ដោយផ្តល់ប័ណ្ណសមធម៌ជូនពួកគាត់ បន្ទាប់ពីមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន បានធ្វើការកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ ដោយសុក្រឹត និងយុត្តិធម៌។

      ឯកឧត្តមអភិបាលខេត្ត ក៍បានមានប្រសាសន៍ជំរុញឱ្យ ប្រជាពលរដ្ឋទាំងអស់ ត្រូវខិតខំដាំដុះបន្លែបង្ការជុំវិញផ្ទះ និងចិញ្ចឹមសត្វជាលក្ខណៈគ្រួសារ ដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ បានមួយកម្រិតបន្ថែមទៀត ព្រោះអីបងប្អូនមិនអាចចេញទៅធ្វើការងារប្រកបមុខរបរផ្សេងៗឆ្ងាយពីផ្ទះឬក្រៅខេត្តនោះទេ ដោយសារជំងឺកូវីត-១៩។

      នាឱកាសនោះផងដែរ ឯកឧត្តម ផាន់ ចាន់ធុល ក៍បានមានប្រសាសន៍ក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ កុំធ្វេប្រហែសអោយសោះនូវជំងឺឆ្លងកូវីត-១៩ នេះ គឺយើងត្រូវធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយត្រូវរស់នៅមានអនាម័យជាប្រចាំ លាងដៃនឹងសាប៊ូ ឬអាល់កុលអោយបានញឹកញាប់ នឹងត្រូវពាក់ម៉ាស់ ឬប្រើប្រាស់កន្សែងនៅពេលចេញទៅខាងក្រៅ ហើយប្រសិនបើមានសាច់ញាតិទើបត្រលប់មកពីក្រៅប្រទេស ត្រូវធ្វើការពន្យល់ និងអប់រំពួកគាត់ ព្រមទាំងដាក់ខ្លួននៅដាច់ដោយឡែក រយះពេល១៤ថ្ងៃសិន ចាំចូលមកស្និតស្នាលជាមួយជាមួយសាច់ញាតិក្រុមគ្រួសារ ឬបងប្អូននៅមូលដ្ឋាន ដើម្បីជៀសវាងការឆ្លងរីករាលដាលនៃមេរោគកូវីដ១៩ នៅសហគមន៍ ហើយបើមានអាការៈសង្ស័យណាមួយត្រូវប្រញាប់មកកាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែក ឬទំនាក់ទំនងសាកសួរព័ត៌មានបន្ថែមមកលេខ ១១៥។

      សូមបញ្ជាក់ថា៖ ប្រជាពលរដ្ឋទីទាល់ក្រ ក្នុងឃុំស្ទឹងកាច់ ដែលបានទទួលអំណោយស្បៀងពីអាជ្ញាធរខេត្ត មានចំនួន ៦៤គ្រួសារ ដោយក្នុង ១គ្រួសារៗ ទទួលបាន៖ អង្ករ ៣០គីឡូក្រាម និងឃីត ១កញ្ចប់ (ទឹកត្រី ត្រីខ និងប៊ីចេង)៕

ប្រភព៖ រដ្ឋបាលខេត្តប៉ៃលិន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ