ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំសណ្តាប់ធ្នាប់ផ្សារផ្អាវ ស្ថិតនៅឃុំផ្អាវ ស្រុកបាធាយ
July 24, 2020 អ្នកទស្សនា :

      នៅព្រឹក ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំសណ្តាប់ធ្នាប់ផ្សារផ្អាវ ស្ថិតនៅឃុំផ្អាវ ស្រុកបាធាយ។ កិច្ចប្រជុំនេះមានការចូលរួមពីសំណាក់ ឯកឧត្តមអភិបាលរងខេត្ត មន្ត្រីរាជការសាលាខេត្ត មន្ទីរ អង្គភាពពាក់ព័ន្ធ អាជ្ញាធរស្រុកបាធាយ និងគណៈអាជីវករផ្សារផ្អាវជាច្រើនរូប។

      សូមបញ្ចាក់ថា នៅផ្សារផ្អាវ មានអាជីវករមួយចំនួន បានដាក់តាំងទំនិញ លើចិញ្ចើមផ្លូវ និងលក់ដូរតាមផ្លូវ ដែលនាំឲ្យបាត់សណ្តាប់ធ្នាប់ កកស្ទះចរាចរណ៍ជាប្រចាំ និងបានបង្កការំខានដល់ប្រជាពលរដ្ឋ ដែលរស់នៅជិតខាង ក៏ដូចជាអ្នកដំណើរដែលឆ្លងកាត់តំបន់នោះ។ ដោយឃើញនូវបញ្ហានេះ ឯកឧត្តមអភិបាលខេត្ត បានដឹកនាំប្រជុំដើម្បីដោះស្រាយ ការលក់ដូរអនាធិបតេយ្យរបស់អាជីវករមួយចំនួន និងរៀបចំសណ្តាប់ធ្នាប់នៅជុំវិញផ្សារផ្អាវ ឲ្យមានរបៀបរៀបរយ និងលុបបំបាត់ការលក់ដូរគ្មានសណ្តាប់ធ្នាប់ ការរំលោភលើចំណីថ្នល់ និងផ្លូវថ្នល់សាធារណៈពីសំណាក់បងប្អូនអាជីវករមួយចំនួន៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ