ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអណ្តូងទឹកស្អាតចំនួន១៧ ជូនប្រជាពលរដ្ឋចំនួន ៣៨៤គ្រួសារ រស់នៅក្នុងខេត្ត
July 24, 2020 អ្នកទស្សនា :

      អណ្តូងទឹកស្អាតប្រភេទអាហ្រ្វីដេសចំនួន១៧ ជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា សម្រាប់ជូនប្រជាពលរដ្ឋខ្វះខាតទឹកប្រើប្រាស់ចំនួន៣៨៤គ្រួសារ នៅក្នុងខេត្តក្រចេះ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃសុក្រទី២៤ ខែកក្កដា ឆ្នាំ២០២០ ក្រោមអធិបតីភាព ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះ ដោយមានការអញ្ជើញចូលរួមពីសមាជិក សមាជិការគណៈកម្មាធិកាក្រុមប្រតិបត្តិសាខា អនុសាខា អាជ្ញាធរស្រុក ឃុំ និងប្រជាពលរដ្ឋប្រមាណជា ២០០នាក់ ដែលរៀបចំពិធីនៅភូមិសង្គម ឃុំសណ្ដាន់ ស្រុកសំបូរ។

      លោក សូម សារិត អភិបាលស្រុក និងជាប្រធានអនុសាខាស្រុកសំបូរបានបញ្ជាក់ថា ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អណ្តូងទឹកស្អាតប្រភេទអាហ្រ្វីដេស ចំនួន១៧ ពេលនេះដែលរៀបចំពិធីនៅភូមិ សង្គម ឃុំសណ្ដាន់ ស្រុកសំបូរ ជានិមិត្តរូបសម្រាប់ជូនប្រជាពលរដ្ឋខ្វះខាតទឹកប្រើប្រាស់ចំនួន ៣៨៤គ្រួសារ ក្នុងនោះស្រុកសំបូរ មានឃុំសណ្តាន់ចំនួន៤៤គ្រួសារ, ឃុំស្រែជិះចំនួន ៥៧គ្រួសារ និងស្រុកព្រែកប្រសព្វ មានឃុំជ្រោយបន្ទាយចំនួន ១០០គ្រួសារ, ឃុំសោបចំនួន ១១៥គ្រួសារ និងឃុំព្រែកប្រសព្វចំនួន ៦៨គ្រួសារ។

      ក្នុងឱកាសនោះឯកឧត្តម វ៉ា ថន អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខក្តីនឹករលឹក ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ។

      ឯកឧត្តមក៏បានបញ្ជាក់ពី ការគិតគូរពីសុខទុក្ខនិងជីវភាពរស់នៅពីសុខុមាលភាពរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល និងសូមឲ្យបងប្អូនគិតគូរថែទាំសុខភាពឱ្យបានល្អ ត្រូវពិសាទឹកដាំពុះ ត្រូវលាងដៃ និងមុជទឹកឱ្យបានស្អាតជាប្រចាំ មុនពេលបរិភោគអាហារ ដើម្បីបង្ការជំងឺផ្សេងៗ និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋចូលរួមប្រើ ប្រាស់ទឹកដោយសន្សំសំចៃ ទៅតាមសារាចរណ៍ណែនាំរបស់រាជរដ្ឋាភិបាល និងសូមឱ្យអ្នកទទួលផលអណ្តូង ទឹកទាំងអស់ ត្រូវចូលរួមថែរក្សាអនាម័យ ជួសជុលសមិទ្ធផលអណ្តូងទឹកស្អាតទាំងនេះ ឱ្យប្រើប្រាស់បានគង់វង្សយូរអង្វែង។ ព្រមទាំងបានធ្វើការផ្សព្វផ្សាយពីវិធានការការពារ និងទប់ស្កាត់កូវីដ១៩ ទាំងអស់គ្នាផងដែរ។

      បន្ថែមពីនេះសូមប្រជាពលរដ្ឋទាំងអស់បន្តខិតខំប្រឹងប្រែងប្រកបរបរបង្កបង្កើនផលដើម្បីជីវភាពគ្រួសារ ហើយក៏ត្រូវចេះចិញ្ចឹមសត្វ និងដាំដំណាំបន្លែចម្រុះផ្សេងៗនៅក្នុងភូមិស្ថាន ដើម្បីជាជំនួយដល់ជីវភាពកាន់តែល្អប្រសើរឡើង និងណែនាំកូនចៅឲ្យគោរពច្បាប់ចរាចរណ៏និងរស់នៅជាមួយគ្នាដោយភាពសុខដុមរមនា ក្រោមម្លប់នៃសន្តិភាព។

      ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម ក៏បានផ្តល់នូវថវិការមួយចំនួនដល់ប្រជាការពារ អ្នកស្ម័គ្រចិត្ត និងយុវជនស្ម័គ្រចិត្ត ព្រមទាំងជូន សារ៉ុង រឺ ក្រម៉ា ជូនដល់ប្រជាពលរដ្ឋសរុបចំនួនជាង ២០០នាក់ដែលបានចូលរួមក្នុងពិធីសម្ពោធនេះផងដែរ ដោយបងប្អូនស្រីៗទទួលបានសារ៉ុងម្នាក់មួយ និងបងប្អូនប្រុសៗទទួលបានក្រម៉ាម្នាក់មួយ៕

ប្រភព៖ រដ្ឋបាលខេត្តក្រចេះ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ