អាជ្ញាធរខេត្តកំពត ចុះចែកប័ណ្ណសមធម៌ ជូនគ្រួសារក្រីក្រនៅក្នុងឃុំស្វាយទងខាងត្បូង ស្រុកកំពង់ត្រាច
July 24, 2020 អ្នកទស្សនា :

      ព្រឹកថ្ងៃសុក្រ ទី២៣ ខែកក្កដាឆ្នាំ ២០២០ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត អមដំណើរដោយ ឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងមន្ត្រីរាជការបានអញ្ជើញចូលរួមចែកប័ណ្ណសមធម៌ជូនគ្រួសារក្រីក្រចំនួន ៦២ គ្រួសារស្ថិតនៅក្នុងភូមិទាំង៥ នៃឃុំស្វាយទងខាងត្បូង ស្រុកកំពង់ត្រាច។

      ក្រោយពីស្តាប់សេចក្តីរាយការណ៍សង្ខេប លោក មឿង គង្គា ប្រធានមន្ទីរផែនការខេត្ត ពីដំណើរការនៃការកំណត់អត្តសញ្ញាកម្មគ្រួសារក្រីក្រឃុំស្វាយទងខាងត្បូងរួចមក ឯកឧត្តម ជាវ តាយ បានប្រសាសន៍សំណេះសំណាលទៅកាន់បងប្អូនគ្រួសារក្រីក្រ ដែលមកទទួលប័ណ្ណសមធម៌មាពេលនេះថា៖ ដោយមានការយកចិត្តទុកដាក់ និងការដឹកនាំដ៏ឈ្លាសវៃពីសំណាក់សម្តេចអគ្គមហាសេនាបតី ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់លើវិស័យសង្គមកិច្ច និងសេវាគាំពារសង្គម ជាពិសេសដំណាក់កាលឆ្លងរីករាលដាលនៃជំងឺ កូវីដ-១៩ ដែលធ្វើឲ្យប៉ះពាល់ដល់វិស័យជាច្រើន ជាពិសេសវិស័យសេវាកម្ម នាំឲ្យបាត់បង់ការងារខ្លះរបស់ប្រជាពលរដ្ឋ ដើម្បីជួយស្រោចស្រង់វិស័យនេះ សម្តេចបានបញ្ចេញនូវសាច់ប្រាក់ផ្តល់ជូនប្រជាពលរដ្ឋតាមរយៈការកំណត់អត្តសញ្ញាកម្មគ្រួសារក្រីក្រ។

      ដោយឡែកនៅឃុំស្វាយទងខាងត្បូង ការកំណត់នូវអត្តសញ្ញាកម្មគ្រួសារក្រីក្របានធ្វើឡើងត្រឹមត្រូវ មានតម្លាភាព និងមានសមធម៍ នៅក្នុងដំណាក់កាលកូវីដ-១៩ នេះ ជាលទ្ធផលក្រុមការងារកំណត់បាននូវគ្រួសារដែលក្រីក្រពិតប្រាកដចំនួន ១១០គ្រួសារ ក្រប្រភេទមួយចំនួន ២៨គ្រួសារ ក្រប្រភេទពីរ ចំនួន៨២គ្រួសារ អាជ្ញាធរឃុំ បានចែកប័ណ្ណជូនប្រជាពលរដ្ឋកន្លងមកបានចំនួន ៤៨គ្រួសាររួចមកហើយ និងនៅពេលនេះ ចែកជូន ចំនួន ៦២គ្រួសារបន្ថែមទៀតដោយក្នុងនោះមាន ក្រប្រភេទ១ចំនួន ៧គ្រួសារ និងក្រប្រភេទ២ចំនួន ៥៥គ្រួសារ។

      ឯកឧត្តមអភិបាលខេត្តបានផ្តាំបងប្អូនគ្រួសារទាំងអស់ដែលមកទទួលយកប័ណ្ណសមធម៌នាពេលនេះថា៖ សូមរក្សាទុកប័ណ្ណសមធម៌នេះឲ្យបានល្អ ព្រោះថាប័ណ្ណនេះមិនត្រឹមតែអាចយកមកប្រើប្រាស់សម្រាប់បើកប្រាក់ប្រចាំខែនោះទេ ប័ណ្ណនេះអាចយកទៅប្រើប្រាស់តាមការចាំបាច់ដូចជា ការពិនិត្យ និងព្យាបាលសុខភាព នៅតាមបណ្ឌលសុខភាព ឬមន្ទីរពេទ្យដោយមិនគិតថ្លៃ។

      សូមបងប្អូនប្រជាពលរដ្ឋទាំងអស់នៅមូលដ្ឋានឃុំស្វាយទងខាងត្បូងនេះ ជំរុញការចិញ្ចឹមសត្វគ្រប់ប្រភេទ ពិសេសវារីវប្បកម្មឲ្យបានច្រើនឡើងទ្វេរដង ដើម្បីលើកស្ទួយជីវភាពរបស់បងប្អូន តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតី ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕

ប្រភព៖ រដ្ឋបាលខេត្តកំពត

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ