អភិបាលខេត្តប៉ៃលិន ជំរុញឱ្យប្រជាពលរដ្ឋ ខិតខំចិញ្ចឹមសត្វ និងដាំដំណាំលក្ខណៈគ្រួសារ ដើម្បីលើកកម្ពស់ជីវភាពគ្រួសារ និងសហគមន៍
July 24, 2020 អ្នកទស្សនា :

      ប៉ៃលិន៖ មានប្រសាសន៍លើកឡើងក្នុងពិធីចែកកូនត្រី និងកូនកង្កែប ដល់កសិករ បណ្តុំអាជីវកម្មវារីវប្បកម្ម ទូទាំងខេត្តប៉ៃលិន របស់កម្រោង ASPIRE នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ នៅឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានជម្រុញឱ្យបងប្អូន ប្រជាពលរដ្ឋ ខិតខំចិញ្ចឹមសត្វ និងដាំដំណាំតាមគេហដ្ឋាន ដើម្បីលើកកម្ពស់ជីវភាពគ្រួសារឱ្យបានកាន់តែល្អ ប្រសើរឡើង ស្របពេលជម្ងឺកូវីត-១៩ កំពុងកើតមានឡើង ដែលជាបញ្ហាចម្បងមួយបណ្តាលឱ្យបងប្អូន ប្រជាពលរដ្ឋ យើង មិនអាចចេញទៅរកស៊ីប្រកបរបរចិញ្ចឹមជីវិត ហើយជួបបញ្ហាខ្វះខាតក្នុងជីវភាពប្រចាំថ្ងៃ។

      ឯកឧត្តមអភិបាលខេត្តបានមានប្រសាសន៍បន្តថា៖ ដើម្បីសម្រេចគោលដៅលើការចិញ្ចឹមកង្កែប និងត្រីនេះ កសិករផលិតត្រូវមានកិច្ចសហការល្អជាក្រុមបណ្តុំតាមមូលដ្ឋាននីមួយៗ និងរៀបចំផែនការផលិតឱ្យត្រូវ តាមរដូវ កាល និងតម្រូវការទីផ្សារផងដែរ លើសពីនោះកសិករយើងត្រូវតែមានឆន្ទៈលើការចិញ្ចឹម និងថែទាំឱ្យបានត្រឹម ត្រូវ តាមការណែនាំ និងលក្ខណៈបច្ចេកទេស។

      ឯកឧត្តម ផាន់ ចាន់ធុល ក៍បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវ មាន ការប្រុងប្រយ័ត្នខ្ពស់ចំពោះសុខភាព ដោយរដូវនេះមានភ្លៀងធ្លាក់ច្រើន ដែលងាយបង្កឱ្យកើតជម្ងឺ ដម្កាត់ ផ្សេងៗ ជាពិសេសត្រូវមានការប្រុងប្រយ័ត្ន ចំពោះជម្ងឺកូវីត ១៩ និងត្រូវចូលរួមទប់ស្កាត់ការរីករាលដាល ហើយ បើ មានបញ្ហាអ្វីកើតឡើងក្នុងមូលដ្ឋាន ត្រូវរាយការណ៍ទៅមេឃុំ/ចៅសង្កាត់ ដែលនៅជិតកៀកជាមួយបង ប្អូន ផ្ទាល់ ដើម្បីអោយក្រុមការងារចុះជួយឱ្យបានឆាប់រហ័ស និងទាន់ពេលវេលា។

      ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ និងជានាយកកម្មវិធី ASPIRE ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ឱ្យដឹងថា៖ គម្រោងASPIRE គឺជា ឧបករណ៍ មួយ សម្រាប់ ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការបណ្តុះបណ្តាល ផ្តល់បច្ចេកទេស ធនធាន ថវិកា សំភារៈ ដល់ពលរដ្ឋទាំងអស់ អោយពួកគាត់មានមុខរបរ ការងារ ដើម្បីបង្កើនផលិតផលនានាសំរាប់ផ្គត់ផ្គង់ទីផ្សានៅតាមតំបន់នានាអោយបានគ្រប់គ្រាន់ទាន់ពេលវេលា នឹងជាពិសេសដើម្បីផ្សព្វផ្សាយផែនការ យុទ្ធសាស្រ្ត កម្រោង ASPIRE ដែលកំពុងយកចិត្តទុកដាក់ជួយដល់ប្រជាកសិករ តាមរយៈការផ្តល់ពូជត្រី មាន់ កង្កែប និងចំណីផ្សេងៗ ដែលជាទិសដៅ សំខាន់សំរាប់ចូលរួមចំណែកបង្កើនការងារមុខរបរ នឹងជាសេសបង្កើននូវ សេដ្ឋជាតិអោយមានការរីកចំរើន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

      ឯកឧត្តមលើក ឡើងថា៖ជា ការពិតណាស់គម្រោង ASPIRE បានជួយសម្រប សម្រួល ដល់ជីវភាព របស់បង ប្អូន ប្រជា ពលរដ្ឋដែលជួបបញ្ហាការខ្វះខាត់មិនមានលទ្ធភាពគ្រប់គ្រាន់ក្នុងការបង្កើតមុខរបររបស់ខ្លួន ដូច្នេះបងប្អូន ពលរដ្ឋទាំង អស់ត្រូវតែគាំទ្រ នឹងចូលរួមជាមួយគម្រោងASPIRE តាមរយៈ មន្ទីរកសិកម្មរុក្ខាប្រម៉ាញ់នឹងនេសាទខេត្ត ដើម្បីស្រូបយកនូវចំណេះ ជំនាញ បច្ចេកទេស ផ្សេងៗ សំរាប់យកទៅអនុវត្តអោយបានទទួលជោគជ័យ នឹងមានប្រសិទ្ធិភាពខ្ពស់។

      បើតាមរបាយការណ៍របស់លោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា៖ បណ្តុំអាជីវកម្មវារីវប្បកម្មចិញ្ចឹមត្រី/កង្កែប មានចំនួន០៩បណ្តុំ នៅក្នុងឃុំគោលដៅចំនួន៣ នៃស្រុកសាលាក្រៅ ខេត្តប៉ៃលិន គឺឃុំសាលាក្រៅ ០២បណ្តុំ ឃុំអូរអណ្តូង០១បណ្តុំ និងឃុំស្ទឹងត្រង់ ចំនួន ០៦បណ្តុំ សរុបចំនួន ១៣០នាក់ ស្រី ១៤នាក់ ក្នុងនោះ កសិករចិញ្ចឹមត្រីចំនួន ៦៣នាក់ និងកសិករចិញ្ចឹមកង្កែបចំនួន ៦៧នាក់ ដែលក្នុងម្នាក់ៗ ទទួលបានមេបាពូជកង្កែបសរុបចំនួន ២៤គូ PH ២គ្រឿង ស៊ីរាំង ៥ CC និងអកម៉ូន ចំណីចំនួន ៥គីឡូ និងកូនត្រីចំនួន ៤១,២០០ក្បាល និងកូនកង្កែបចំនួន ២០,០០០ក្បាល៕

ប្រភព៖ រដ្ឋបាលខេត្តប៉ៃលិន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ