ថ្នាក់ដឹកនាំខេត្តបាត់ដំបង អញ្ជើញចូលរួមក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត
July 24, 2020 អ្នកទស្សនា :

      នៅព្រឹកថ្ងៃសុក្រ ទី២៤ ខែកក្កដា ឆ្នាំ២០២០ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តបាត់ដំបង។

      នៅក្នុងពិធីប្រកាសនោះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងគណៈប្រតិភូក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក លោកស្រី អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលខេត្ត លោកប្រធាន អនុប្រធានមន្ទីរ អង្គភាព លោកអភិបាល អភិបាលរង ក្រុង ស្រុក និងមន្ត្រីក្រោមឱវាទមន្ទីរវប្បធម៌ និងសិល្បៈខេត្តជាច្រើនរូបផងដែរ។

      លោក គឹម សោភណ្ឌ ដែលជាប្រធានមន្ទីរទើបប្រកាសចូលកាន់មុខតំណែងថ្មី បានធ្វើសេចក្តីប្តេជ្ញាចិត្តចំពោះមុខគណៈអធិបតី និងអង្គពីធី ដោយខិតខំប្រឹងប្រែងអនុវត្តខ្ជាប់ខ្ជួននូវតួនាទីភារកិច្ច របៀបរបបការងារ ដើម្បីសំដៅលើកកម្ពស់ប្រសិទ្ធិភាពការងារប្រកបដោយតម្លារភាព សមភាព និងឈានទៅរកសមធម៌ឱ្យបានកម្រិតខ្ពស់បំផុតផងដែរ។

      ឯកឧត្តម ងួន រតនៈ បានថ្លែងកោតសរសើរចំពោះកិច្ចការងារ ដែលមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ដែលជួយអភិរក្ស និងអភិវឌ្ឍន៍លើវិស័យសម្បត្តិវប្បធម៌ជាតិ និងសម្បត្តិបេតិកភណ្ឌវប្បធម៌រូបី និងអរូបីផងដែរ។

      ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់លោក គឹម សោភណ្ឌ ដែលបានប្រកាសចូលកាន់មុខតំណែងថ្មីត្រូវមានសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ និងមានកិច្ចសហការណ៍ជាមួយមន្ទីរនានាជុំវិញខេត្តផងដែរ។

      លោកជំទាវ ភឿង សកុណា បានថ្លែងសំណេះសំណាលក្នុងពិធីនោះថា សម្រាប់ខេត្តបាត់ដំបង គឺជាខេត្តមួយ ដែលសំបូរទៅដោយប្រពៃណីវប្បធម៌ និងប្រវត្តិសាស្រ្តជាច្រើន និងជាខេត្តមួយដែលមានសក្តានុពលផ្នែកវប្បធម៌ ទេសចរណ៍ និងប្រវត្តិសាស្ត្របន្ទាប់ពីខេត្តសៀបរាមផងដែរ។

      លោកជំទាវ រដ្ឋមន្រ្តី បានបញ្ជាក់ថា ខេត្តបាត់ដំបងជាទឹកដីសំបូរបែប ដែលមានប្រាសាទបុណ្យតូចធំ និងមានអាយុកាលច្រើនឆ្នាំមកហើយ ជាពិសេសស្ថានីយបុរេប្រវត្តិសាស្ត្រ ល្អាងស្ពាន ដែលស្ថិតនៅក្នុងស្រុករតនមណ្ឌល ដែលជាស្ថានីយបុរេប្រវត្តិសាស្ត្រមានអាយុកាលរាប់រយម៉ឺនឆ្នាំ និងការរស់នៅរហូតទៅដល់៣ជំនាន់ផងដែរ។

      លោកជំទាវ ភឿង សកុណា បានផ្តាំផ្ញើដល់លោកប្រធានមន្ទីរថ្មីដែលទើបបានប្រកាសតែតាំងថ្មី ខិតខំឱ្យអស់នូវកម្លាំងកាយ និងជំនាញរបស់ខ្លួនឲ្យល្អដោយមានកិច្ចសហការជាមួយរដ្ឋបាលខេត្ត និងមន្ទីរជំនាញនានាពាក់ព័ន្ធក្នុងខេត្តមេត្តាជួយថែរក្សាអភិរក្សវត្ថុបុរាណ ប្រសាទបុរាណ ផ្ទះបុរាណ ជាបិតិកភ័ណ្ឌជាតិជាដើមផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ