រដ្ឋបាលខេត្តបន្ទាយមានជ័យ បើកកិច្ចប្រជុំការងារបើកយុទ្ធនាការទប់ស្កាត់ជំងឺគ្រុនឈីក
July 24, 2020 អ្នកទស្សនា :

      ក្រោយពីមានការផ្ទុះឡើង នារសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញដឹកនាំកិច្ចប្រជុំបន្ទាន់មួយជាមួយក្រុង ស្រុក មន្ទីរសុខាភិបាលខេត្ត និងមន្ទីរពេទ្យខេត្ត ស្រុក ដើម្បីដាក់ចេញផែនការអនុវត្តយុទ្ធនាការចុះអប់រំផ្សព្វផ្សាយ និងបាញ់ថ្នាំសម្លាប់មូសខ្លា ដាក់បាណក់ឃាត(អាបែត) នៅភូមិគោលដៅ ជាការអន្តាគមន៍ ទប់ស្កាត់ជម្ងឺគ្រុនឈីក(Chikungunya) និងជម្ងឺគ្រុនឈាមដែល ភ្នាក់ងារចម្លងគឺមូសខ្លា ទូទាំង ០៩ ក្រុង ស្រុក ដោយចាប់ផ្តើមពីថ្ងៃនេះទៅ។

      លោក ឡេ ចន្ទសង្វាត ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា ក្រុមកាងារឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ បន្តចុះបាញ់ថ្នាំសម្លាប់មូសខ្លា នៅភូមិគោលដៅ ក្នុងក្រុងប៉ោយប៉ែត ជាផ្នែកមួយនៃការអន្តាគមន៍ ទប់ស្កាត់ជម្ងឺគ្រុនឈីក(Chikungunya) និងជម្ងឺគ្រុនឈាមដែលភ្នាក់ងារចម្លងគឺមូសខ្លាម្តងហើយកាលពីព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ ក្រោយកិច្ចប្រជុំចប់ក្រុមការងារនឹងបន្តយុទ្ធនាការចុះអប់រំផ្សព្វផ្សាយ និងបាញ់ថ្នាំសម្លាប់មូសខ្លា ដាក់បាណក់ឃាត(អាបែត) បន្ថែមទៀត តាមផែនការនៃកិច្ចប្រជុំបន្ទាន់ថ្ងៃនេះ។

      លោកវេជ្ជៈបណ្ឌិត រឿន សុធី ប្រធានការិយាល័យបច្ចេកទេសមន្ទីរសុខាភិបាល បានបញ្ជាក់ឲ្យដឹងថា ជំងឺគ្រុនឈីកបង្កឡើងដោយវីរុសឈីកតាមរយៈមូសខ្លា ជំងឺនេះបង្កឡើងលើមនុស្សគ្រប់វ័យ។ រោគសញ្ញាមានសញ្ញាសំខាន់ ០៣ គឺ ១.គ្រុនក្តៅ៣ទៅ ៤ថ្ងៃ .២.ឈឺសន្លាក់ឆ្អឹងជាច្រើនកន្លែង និង មានស្នាមកន្ទួល ឬក្រហមលើស្បែក។ជំងឺនេះមិនបណ្តាលឲ្យអ្នកជំងឺស្លាប់នោះទេ លើកលែងតែមានជំងឺផ្សេងៗដូចជា ជំងឺគ្រុនឈាម គ្រុនចាញ់ឬជំងឺរលាកស្រោម ខួរជាដើម។

      ក្នុងឱកាសនោះ ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្ត បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនៅទូទាំងខេត្ត សូមប្រុងប្រយត្ន័ចំពោះការផ្ទុះឡើងវិញ នូវជម្ងឺគ្រុនឈីកនេះ ដោយត្រូវចូលរួមសហការអនុវត្តនូវ វិធានការបំបាត់ជម្រកមូសខ្លា សំអាតអនាម័យបរិស្ថានតាមផ្ទះសម្បែង គេងក្នុងមុង និងបើមានបញ្ហាសុខភាព ត្រូវប្រញាប់ទៅទទួលយកសេវាពិនិត្យ និងព្យាបាលនៅមណ្ឌលសុខភាព មន្ទីរពេទ្យដែលនៅជិតផ្ទះបំផុត។

      សូមមេត្តាចូលរួមផ្តល់ពត៏មាន ជូនទៅក្រុមទ្រទ្រង់សុខភាពភូមិ មេភូមិ និងអាជ្ញាធរមូលដ្ឋាន អំពី បញ្ហាជម្ងឺ ឬពត៏មានសុខភាពផ្សេងៗ ដើម្បីឲ្យមន្ទីរសុខាភិបាលខេត្ត ស្រុកប្រតិបត្តិ មណ្ឌលសុខភាព និងមន្ទីរពេទ្យជួយអន្តាគមន៊៍បានឆាប់រហ័ស និងទាន់ពេលវេលា៕

ប្រភព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ