អភិបាលខេត្តកំពង់ចាម អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងាររបស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ប្រចាំឆមាសទី១ និងលើកទិសដៅការងារសម្រាប់ឆមាសទី២
July 23, 2020 អ្នកទស្សនា :

      នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងាររបស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម ប្រចាំឆមាសទី១ និងលើកទិសដៅការងារសម្រាប់ឆមាសទី២ នៅទីស្នាក់ការសាខា កាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម។

      ក្នុងកិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធាន សមាជិកគណៈកម្មាធិការសាខា រួមជាមួយនាយក នាយករងសាខា។

      ថ្លែងក្នុងឱកាសនោះ ឯកឧត្តមប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែងរបស់ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិគណៈកម្មាធិការសាខា រួមជាមួយនាយក និងមន្ត្រីសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាមដែលខិតខំបំពេញការងារកន្លងមកក្នុងការគៀងគរមូលនិធិសម្រាប់ទ្រទ្រង់ដល់សកម្មភាពរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម ក៏ដូចជាសកម្មភាពនៃការចុះឆ្លើយតបនិងអន្តរាគមន៍ដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះមហន្តរាយនានា និងជនងាយរងគ្រោះ បានទាន់ពេលវេលា ដោយមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់មិនទទួលបានការជួយអន្តរាគមន៍ដែលស្របតាមពាក្យស្លោករបស់កាកបាទក្រហមកម្ពុជា «ទីណាមានការទុកលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា»៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ