ថ្នាក់ដឹកនាំខេត្តកំពង់ចាម អញ្ជើញចូលរួមចុះពិនិត្យ ហេដ្ឋារចនាសម្ព័ន្ធសួនច្បារមាត់ទន្លេរបស់លេខេត្ត
July 23, 2020 អ្នកទស្សនា :

      នៅព្រឹកថ្ងៃទី២៣ ខែកក្តដា ឆ្នាំ២០២០ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្ដម ញ៉ែម វ៉ាលី រដ្ឋលេខាធិការ ក្រសួងធម្មការ និងសាសនា និងសហការី អញ្ជើញចុះពិនិត្យ ហេដ្ឋារចនាសម្ព័ន្ធសួនច្បារមាត់ទន្លេ ចាប់ពីកំពង់សាឡាងចាស់ រហូតដល់គល់ស្ពានគីហ្សូណា ស្ថិតនៅសង្កាត់វាលវង់ ក្រុងកំពង់ចាម ដែលបានស្ថាបនារួចរាល់១០០ភាគរយ។

      ក្នុងឱកាសនៃការចុះពិនិត្យសមិទ្ធិផលនេះ ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់អ្នកទទួលការធ្វើការកែលំអរនូវចំណុចខ្វះខាតមួយចំនួន និងធ្វើការជួសជួលកែលម្អបន្ថែម សំដៅធ្វើយ៉ាងណាឲ្យសួនច្បារនេះ មានសោភ័ណ្ឌភាព ផាសុខភាព និងគួរជាទីទាក់ទាញដល់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ដែលមកលេងកំសាន្តនៅក្រុងកំពង់ចាម ជាពិសេសឲ្យសាកសមនឹងជ័យលាភី «រំដួលបីទង» ដែលក្រុងកំពង់ចាម ធ្លាប់ទទួលបាននាពេលកន្លងមក៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ