រដ្ឋបាលខេត្តកោះកុង រៀបចំកិច្ចប្រជុំពេញអង្គ លើកទី១ ឆ្នាំ២០២០ របស់គណៈកម្មាធិការជាតិប្រយុទ្ធនឹងជំងឺអេដស៍
July 23, 2020 អ្នកទស្សនា :

      ថ្ងៃព្រហស្បតិ៍ ទី២៣ ខែកក្កដា ឆ្នាំ២០២០ លោក អ៊ុក ភ័ក្រ្តា អភិបាលរង នៃគណៈអភិបាលខេត្ត និងលោកប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង បានចូលរួមកិច្ចប្រជុំពេញអង្គ លើកទី១ ឆ្នាំ២០២០ របស់គណៈកម្មាធិការជាតិប្រយុទ្ធនឹងជំងឺអេដស៍ តាមរយៈកម្មវិធី Video BlueJeans ក្រោមអធិបតីភាព ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង ម៉ូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។

      របៀបវារៈសំខាន់នៃកិច្ចប្រជុំនេះគឺ ដើម្បីពិនិត្យ របាយការណ៍វឌ្ឍនភាពជាពហុវិស័យ នៃការឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងសមិទ្ធផលការងារឆមាសទី១ ឆ្នាំ២០២០ ក្រោមការធ្វើបទបង្ហាញដោយ ឯកឧត្តម ឈឹម ឃិនដារ៉េត អគ្គលេខាធិការនៃ អ.ជ.ប.ជ.អ៕

ប្រភព៖ រដ្ឋបាលខេត្តកោះកុង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ