រដ្ឋបាលខេត្តព្រះវិហារ សហការជាមួយអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បើកវគ្គបណ្តុះបណ្តាលស្តីពីរបៀបកត់ត្រាអត្រានុកូលដ្ឋាន
July 23, 2020 អ្នកទស្សនា :

      នាព្រឹកថ្ងៃ២៣ ខែកក្កដា ឆ្នាំ២០២០ រដ្ឋបាលខេត្តព្រះវិហារ សហការជាមួយអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មក្រសួងមហាផ្ទៃ បើកវគ្គបណ្តុះបណ្តាលរំលឹកឡើងវិញស្តីពីរបៀបកត់ត្រាកាងារអត្រានុកូលដ្ឋាន ក្រោមអធិបតីភាពលោក ស៊ូ សិរី អភិបាលរងខេត្ត តំណាងឯកឧត្តមប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ លោក យឹម សំអុល អនុប្រធាននាយកដ្ឋានអត្រានុកូលដ្ឋាន នៃអគ្គនាយកដ្ឋានអត្តសញ្ញណកម្មក្រសួងមហាផ្ទៃ ដោយមានការចូលរួមពីលោកស្រីនាយករងរដ្ឋបាលសាលាខេត្ត ក្រុមការងារក្រសួងមហាផ្ទៃ អភិបាលក្រុង ស្រុក មេឃុំ ចៅ សង្កាត់ ស្មៀនឃុំ សង្កាត់ទាំងអស់ក្នុងខេត្ត នៅសាលប្រជុំសាលាខេត្តព្រះវិហារ។

      មានប្រសាសន៍ស្វាគមន៍លោក ស៊ូ សិរី អភិបាលរងខេត្ត បានសំដែងអំណគុណដល់អគ្គនាយកដ្ឋាអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ ដែលបានចំណាយពេលដ៏មានតម្លៃចុះមកបណ្តុះបណ្តាលសមត្ថភាពដល់មន្រ្តីអត្រានុកូលដ្ឋាន ជាពិសេសមេឃុំ ស្មៀនឃុំ សង្កាត់ដែលជាអ្នកអនុវត្តផ្ទាល់ជាមួយប្រជាពលរដ្ឋ សំដៅការផ្តល់សេវាជូនប្រជាពលរដ្ឋបានឆាប់រហ័ស និងមានប្រសិទ្ធភាពខ្ពស់។ហើយលោកអភិបាលរង បានលើកឡើងពីគោលនយោបាយកំណែទម្រង់វិជ្ឍការ វិសហមជ្ឍការ ដែលបានផ្ទេរមុខងារ ធនធានឲ្យថ្នាក់ក្រោមជាតិជាបន្តបន្ទាប់ តាមរយះការរៀបចំផែនការអភិវឌ្ឍតាមថ្នាក់ក្រោមជាតិ ការរៀបចំវេទិការសាធារណៈ ដើម្បីស្វែងរកនូវតម្រូវការ និងបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ ការបង្កើតឲ្យមានអង្គភាព ការិយាល័យច្រកចេញចូលតែមួយ ជាដើម។

      លើសពីនេះទៅទៀតលោកអភិបាលរងខេត្ត បានណែនាំដល់អភិបាលក្រុង ស្រុក ជាពិសេសមេឃុំ សង្កាត់ ត្រូវបន្តខិតខំយកចិត្តទុកដាកក្នុងការអនុវត្តការងារអត្រានុកូលដ្ឋានឲ្យបានល្អប្រសើរ ជម្រុញការចុះបញ្ជីអត្រានុកូលដ្ឋានជូនប្រជាពលរដ្ឋឲ្យបានត្រឹមត្រូវស្របតាមបទដ្ឋាន បែបបទ និងនិតិវិធី សេចក្តីណែនាំស្តីពីអត្រានុកូលដ្ឋានដែលមានជាធរមាន។ហើយលោកស្នើឲ្យសមាជិកសមាជិកា ខិតខំត្រង់ត្រាប់ស្តាប់ និងលើកនូវចម្ងល់ សំនួរ បញ្ហាប្រឈម ដែលជួបប្រទះក្នុងពេលអនុវត្តជាក់ស្តែង ដើម្បីឲ្យគ្រូឧទ្ទេសបកស្រាយឲ្យបានច្បាស់ ក្នុងយកទៅបំពេញការងារត្រឹមត្រូវតាមច្បាប់ និងនិតិវិធី។

      សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលរំលឹកឡើងវិញស្តីពីរបៀបកត់ត្រាកាងារអត្រានុកូលដ្ឋាន ផ្តោតលើ ច្បាប់ និតិវិធីការចុះបញ្ជីអត្រានុកូលដ្ឋាន ចេញសំបុត្រអត្រានុកូលដ្ឋាន និងសេចក្តីចម្លងសំបុត្រអត្រានុកូលដា្ឋនរួមមាន បញ្ជាក់កំណើត អាពាហ៍ពិពាហ៍និងមរណ ដែលមានរយះពេល២ថ្ងៃគឺចាប់ពីថ្ងៃទី២៣-២៤ ខែកក្កដា ឆ្នាំ២០២០៕

ប្រភព៖ រដ្ឋបាលខេត្តព្រះវិហារ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ