រដ្ឋបាលខេត្តស្វាយរៀង រៀបចំកិច្ចប្រជុំការងារចុះតាមដានការងារភូមិមួយ ផលិតផលមួយ
July 23, 2020 អ្នកទស្សនា :

      នៅថ្ងៃពុធ ទី២២ ខែកក្កដា ឆ្នាំ២០២០ នៅសាលប្រជុំនន្ទី អគារ ខ សាលាខេត្ត មានរៀបចំកិច្ចប្រជុំការងារចុះតាមដានការងារភូមិមួយផលិតផលមួយក្រោមអធិបតីភាពឯកឧត្ដម សេង សីលា អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង តំណាងឯកឧត្ដមអភិបាលខេត្ត និងឯកឧត្តម ផល សុជាតិ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានភូមិមួយផលិតផលមួយ និងមានការអញ្ជើញចូលរួមពីក្រុមការងារអគ្គលេខាធិការដ្ឋានភូមិមួយផលិតផលមួយ លោកនាយករងរដ្ឋបាលសាលាខេត្ត និងមន្ទីរពាក់ព័ន្ធក្នុងខេត្ត។

      ក្នុងកិច្ចប្រជុំនោះផងដែរ អង្គប្រជុំបានលើកយកប្រធានបទសំខាន់ៗដូចជា ៖

១.ការបង្ហាញពីសារ:សំខាន់នៃការចងក្រងសាមាជិកចលនាភូមិមួយផលិតផលមួយ
២.ការសិក្សាពិនិត្យបញ្ជីផលិតផល សម្រាប់ការចុះក្នុងបញ្ជីភូមិមួយផលិតផលមួយ

៣.ការចុះទៅពិនិត្យជាក់ស្តែងពីផលិតផល និងសហគមន៍ផលិតដល់ទីតាំងជាក់ស្តែង ក្នុងនោះ សកម្មភាពទី១៖ ចុះសិក្សាស្វែងយល់ពីផលិតផលភូមិមួយផលិតផលមួយនៅខេត្តស្វាយរៀននៅមណ្ឌលសិប្បកម្មផលិតវត្ថុអនុស្សាវរីយ (កាបូបរូបសត្វ )និងធ្វើការសម្ភាសន៍ផ្ទាល់ជាមួយផលិតករដើម្បីកំណត់និងជ្រើសរើសផលិតផលចូលទៅក្នុងផលិតផលភូមិមួយផលិតផលមួយ។ សកម្មភាពទី២៖ ចុះសិក្សាស្វែងយល់ពីផលិតផលភូមិមួយផលិតផលមួយនៅសហគមន៍កសិកម្មផ្គត់ផ្គង់កសិផលស្វាយរៀងមានសមាជិកជាង ៣០០គ្រួសារ និងសកម្មភាពទី៣៖ ចុះសិក្សាស្វែងយល់ពីផលិតផលភូមិមួយផលិតផលមួយនៅសហគមន៍ផលិតអំបុកឆ្ងាញ់ស្វាយរៀងមានសមាជិក ២៤គ្រួសារ៕

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ