រដ្ឋបាលខេត្តស្វាយរៀង រៀបចំសិក្ខាសាលាធ្វើបទបង្ហាញលទ្ធផលស្រាវជ្រាវស្តីពី«ការអនុវត្តច្បាប់ត្រួតពិនិត្យផលិតផលថ្នាំជក់ និងវិធីការពារជំងឺកូវីដ ១៩»
July 23, 2020 អ្នកទស្សនា :

       នៅថ្ងៃពុធ ទី២២ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្ដម តូច ប៉ូលីវ៉ា អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង តំណាងឯកឧត្ដមអភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងកម្មវិធីបើកសិក្ខាសាលាស្តីពីបទបង្ហាញលទ្ធផលស្រាវជ្រាវស្តីពី«ការអនុវត្តច្បាប់ត្រួតពិនិត្យផលិតផលថ្នាំជក់ និងវិធីការពារជំងឺកូវីដ ១៩» នៅសាលប្រជុំនាគព័ន្ធ អគារ ឆ សាលាខេត្តស្វាយរៀង។

      សិក្ខាសាលានេះមានការអញ្ជើញចូលរួមពីលោកសាស្រ្តាចារ្យ ផាន់ ចាន់ពៅ ប្រធានដេប៉ាតឺម៉ង់ចិត្តវិទ្យា លោកសាស្រ្តាចារ្យ ខាន់ សារ៉េត លោកសាស្រ្តារ្យ កៅ សុវណ្ណតារា និងលោកសាស្រ្តាចារ្យ ហង់ ប៊ូ អ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ លោកប្រធានមន្ទីរពាក់ព័ន្ធ លោកនាយកទីចាត់ការ លោក លោកស្រីអភិបាលរងក្រុង ស្រុកទាំង៨ លោក លោកស្រី មេឃុំ ជំទប់ ស្មៀនឃុំ សង្កាត់ ទាំង៨០ក្នុងខេត្ត។

      ឆ្លៀតក្នុងឱកាសនេះ ឯកឧត្ដមអភិបាលរង បានសំណូមពរដល់សមាជិក សមាជិកា ទាំងអស់លើកឡើងនូវសំណួរ ឬបញ្ហាប្រឈមនានា ដែលកើតមានឡើង ដើម្បីជាមូលដ្ឋានក្នុងការពិភាក្សា និងរកដំណោះស្រាយ និងសំណូមពរឲ្យស្ថាប័ន អង្គភាពពាក់ព័ន្ធទាំងអស់ជួយពង្រឹង បន្តការផ្សព្វផ្សាយអំពីផលប៉ះពាល់នៃការប្រើប្រាស់ថ្នាំជក់ បិទខិតប័ណ្ណ នៅតាមផ្ទះសំណាក់ សណ្ឋាគារ គ្រឹះស្ថានសាធារណៈឯកជន និងនៅតាមរមណីយដ្ឋាន ទីសាធារណៈនានានៅក្នុងដែនដីខេត្តស្វាយរៀង ដើម្បីពញ្ញាក់ស្មារតីឲ្យប្រជាពលរដ្ឋក្នុងការកាត់បន្ថយការប្រើប្រាស់ថ្នាំជក់។

      ឯកឧត្ដមក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋគ្រប់រូបត្រូវគោរព និងអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវគោលការណ៍ រក្សាគម្លាតសង្គម និងវិធានការនានាតាមការកំណត់របស់ក្រសួងសុខាភិបាល និង ត្រូវបន្តរក្សាការប្រុងប្រយ័ត្នខ្ពស់ក្នុងការបង្ការ និងការពារនូវការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ នៃរលកទី២ ខណៈពេលដែលពិភពលោកកំពុងប្រឈមមុខនឹងការរាតត្បាតយ៉ាងខ្លាំងដោយសារជំងឺមួយនេះ៕

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ