រដ្ឋបាលខេត្តព្រះសីហនុ រៀបចំពិធីចាប់ឆ្នោតយកលេខដីឡូត៍ជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ទាំងស្រុងពីគម្រោងស្តារអូរ ប្រឡាយ ក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ
July 23, 2020 អ្នកទស្សនា :

      រសៀលថ្ងៃពុធ ទី២២ ខែកក្កដា ឆ្នាំ២០២០ លោក ម៉ាង សុីណេត អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិធីចាប់ឆ្នោតយកលេខដីឡូត៍(ដីសម្បទានសង្គមកិច្ច) វគ្គទី១ ជូនប្រជាពលរដ្ឋចំនួន ១៨១ គ្រួសារ (រស់នៅលេីអូរ ប្រឡាយ ) ហេីយរងផលប៉ះពាល់ទាំងស្រុង ពីគម្រោងស្តារអូរ ប្រឡាយ នៅក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ ដោយមានការចូលរួមពី លោកអភិបាលក្រុងព្រះសីហនុ និង មន្ទីរ អង្គភាពពាក់ព័ន្ធផងដែរ។

      ជាលទ្ធផល ប្រជាពលរដ្ឋចំនួន ១៧១គ្រួសារ បានអញ្ជើញមកសាលាក្រុង និងបានចាប់ឆ្នោតទទួលដីឡូត៍សម្បទានសង្គមកិច្ចពីរដ្ឋបាលខេត្តព្រះសីហនុ ដោយសប្បាយរីករាយ។ រីឯប្រជាពលរដ្ឋចំនួន ១០គ្រួសារ អវត្តមាន៕

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ