ឯកឧត្តម​ ជា​ សុមេធី​ បានអញ្ជើញ​ចូលរួមជាអធិបតី​ ដើម្បីអបអរសាទរ​ខួបលើកទី១០៧​ ទិវាអន្តរជាតិនារី​ ៨មីនា​ ឆ្នាំ២០១៨​ ក្រោមប្រធានបទ៖"ស្ត្រីរួមគ្នារក្សាសន្តិភាព​ ដើម្បីអភិវឌ្ឍន៌ជាតិ​"
March 06, 2018 អ្នកទស្សនា :

ថ្ងៃអង្គារ​ ៥រោច​ ខែផល្គុន​ ឆ្នាំរកា​ នព្វស័ក​ ព.ស​ ២៥៦១​ ត្រូវនឹងថ្ងៃទី០៦​ ខែមីនា​ ឆ្នាំ២០១៨​ ឯកឧត្តម​ ជា​ សុមេធី​ អភិបាលខេត្តព្រៃវែង​ និងលោកជំទាវ​ ព្រមទាំង​ឯកឧត្តម​ ស្បោង​ សារ៉ាត​ ប្រធានក្រុម​ប្រឹក្សា​ខេត្ត​ និងលោកជំទាវ​ បានអញ្ជើញ​ចូលរួមជាអធិបតី​ ដើម្បីអបអរសាទរ​ខួបលើកទី១០៧​ ទិវាអន្តរជាតិនារី​ ៨មីនា​ ឆ្នាំ២០១៨​ ក្រោមប្រធានបទ៖"ស្ត្រីរួមគ្នារក្សាសន្តិភាព​ ដើម្បីអភិវឌ្ឍន៌ជាតិ​" ។​ ក្នុងពិធីនេះដែរ​ ក៏មានការចូលរួមពី​ ឯកឧត្តម​ សមាជិក​ក្រុមប្រឹក្សា​ខេត្ត​ ឯកឧត្តម​ លោកជំទាវ​ អភិបាល​រងខេត្ត​ លោក​ លោកស្រី​ ប្រធានមន្ទីរ​ជុំវិញខេត្ត​ អភិបាល​ក្រុង/ស្រុក​ និងកងកម្លាំងទាំងបី​ ព្រមទាំង​ស្ត្រី​ មកពីបណ្តារមន្ទីរជុំវិញខេត្តចំនួន៥០០នាក់​ ដែលរៀបចំដោយ​ សមាគមនារីខេត្តព្រៃវែង។

ប្រភពព័ត៌មាន: រដ្ឋបាលខេត្តព្រៃវែង(ថ្ងៃទី ០៦ ខែមីនា ឆ្នាំ២០១៨)

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ